លោក ឆឹង សឺហ្វិង បានរងភាពអយុតិធម៌អស់រយៈពេលជាង១០ឆ្នាំ បានទទូចស្នើសុំកិច្ចអន្តរាគមន៍ ពីឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺ និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមមេត្តាសម្តេចទាំងទ្វេជួយរកយុត្តិធម៌ ដោយបុគ្គល ឈ្មោះ ទឹង ចាន់ណា បានរំលោភយកដីធ្លីរបស់គាត់ជាង៣០ហិកតា លក់ទៅឲ្យឈ្មោះ លឹម សូរីតា និងលួចធ្វើប្លង់ប័ណ្ណកម្មសិទ្ធិរបស់លោកដែលមកដល់ពេលនេះ មានឈ្មោះត្រួតស៊ីគ្នាដល់ទៅពីរម្ចាស់។ ជុំវិញករណីដ៏ឈឺចាប់របស់លោក ឆឹង សឺហ្វិង ដែលជាជនជាតិចិន មានសញ្ជាតិខ្មែរផងនោះ បានទទូចស្នើសុំកិច្ចអន្តរាគមន៍ពី ពីឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺ ជាពិសេស សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ធនឹងបុគ្គលឈ្មោះ ទឹង ចាន់ណា ថាបានក្បត់ទំនុកចិត្ត និងរំលោភយកដីធ្លីស្របច្បាប់របស់ លោក ឆឹង សឺហ្វិង ទៅលក់ ឲ្យឈ្មោះ លឹម សូរីតា និងបានលួចផ្ទេរសិទ្ធិស្ងាត់ៗ ធ្វើប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង)ត្រួតស៊ីជាន់គ្នាដល់ទៅពីរម្ចាស់ រងការបណ្តឹងគ្នាមិនចេះចប់មិនចេះហើយ ទាំងដែលឈ្មោះ ឆឹង សឺហ្វិង ជាម្ចាស់ដីមុនពិតប្រាកដែលបានទទួល(ប្លង់រឹង)រួចហើយ ឥឡូវបែរមកចេញ(ប្លង់រឹង)មានឈ្មោះ លឹម សូរីតា ថែមមួយទៀត ។
លោក ឆឹង សឺហ្វិង ក៍ដូចជាមហាជនបានដាក់ជាសំនួរថា តើមន្ទីរ ឬក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មានស្តង់ដាពីរ ឬយ៉ាងណា? ក្នុងការដាក់លិខិតស្នើសុំធ្វើប្លង់កម្មសិទ្ឋិដាច់ដោយដុំ(ប្លង់រឹង) សម្រាប់ប្រជាពលរដ្ឋ ឬបណ្តាអ្នកវិនិយោគទុននៅកម្ពុជា បានជាមានប្លង់រឹងត្រួតស៊ីគ្នាបែបនេះ ?
លោក ឆឹង សឺហ្វិង ដែលជាវិនិយោគិនមកពីប្រទេសចិន ដែលមានសញ្ជាតិខ្មែរផងនោះ បានថ្លែងសារអំពាវនាវយ៉ាងទទូចតាមរយៈអង្គភាពសារព័ត៌មាន ដើម្បីស្វែករកយុត្តិធម៌ និងការពិត មេត្តាទៅដល់ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺ និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៍ដូចជា ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នូវរឿងអយុត្តិធម៌របស់លោក ដែលកើតមានឡើង មកទល់បច្ចុប្បន្ននេះ ។
លោកឆឹង សឺហ្វិងបានបញ្ជាក់ថា៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយមើលឃើញកម្ពុជាមានកត្តាទំនាក់ទំនងសេដ្ឋកិច្ចជាច្រើនរវាងប្រទេសចិន និងកម្ពុជា ដែលរូបលោកបានតស៊ូលះបង់ទាំងកំលាំងកាយចិត្ត មកបណ្តាក់ទុន អស់ប្រាក់ជាច្រើនលានដុល្លា ដើម្បីវិនិយោគរកស៊ីនៅកម្ពុជា ឥឡូវមកដល់ពេលនេះបានរងទុក្ខវេទនា ដោយសាតែបុគ្គល ឈ្មោះ ទឹង ចាន់ណា បានប្រើអំណាច និងក្បត់ទំនុកចិត្ត គប់គិតគ្នាលក្ខណៈជាប្រព័ន្ឋ រំលោភបំពានដីស្របច្បាប់របស់លោក ដែលជាអ្នកវិនិយោគ មកពីប្រទេសចិន នៅក្នុងព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ២០១៥ មកម្ល៉េះ។
ស្របពេលដែលប្រមុខរាជរដ្ឋាភិបាល តែងតែបានខិតខំគៀងគរ រកអ្នកវិនិយោគិនពីក្រៅប្រទេស មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ បើតាមការរៀបរាប់របស់ លោក ឆឹង សឺហ្វិង ដែលបានផ្តល់មក អង្គភាពសារព័ត៌មានយើង បន្ថែមទៀតថា៖
រូបលោកមានដីធ្លី ដែលបានទិញចំនួន ៤(បួន)ប្លង់ និងបានអាស្រ័យផល និងវិនិយោគប្រើប្រាស់ដីនេះតាំងពីឆ្នាំ២០១៥ ថែមទាំងទទួលបានបណ្ណកម្មសិទិ្ធ ដោយមន្ទីរដែនដីនគររូបនីយកម្ម និងសំណង់ផងដែរ។
- វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ 05061309-0515 ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤
- វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ 05061309-0516 ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤
- វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ 05061309-0517 ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤
- សៀវភៅស្នាក់នៅលេខ ០០២២៥១តយ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤
- អត្តសញ្ញាណប័ណ្ណលេខ ០១១៣៦៤៨៦៣ ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០២០
- ព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៥៧ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០
លោក ឆឹង សឺហ្វិង ដែលជាជនជាតិចិន និងមានសញ្ជាតិខ្មែរផងនោះបានឲ្យដឹងទៀតថា៖ រូបលោកគឺជាអ្នកវិនិយោគិនមកពីប្រទេសចិន និងបានមកវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាំងពីឆ្នាំ២០១៤មកម្ល៉េះ ហើយបាននាំយកនូវ
បច្ចេកទេសលើការផលិតដំណាប់ស្វាយ និងបានបង្កើតបច្ចេកវិទ្យាឧស្សាហកម្មជំនាញផ្នែកចំណីអាហារ។ ដោយសារតែរូបលោកគោរពស្រលាញ់កម្មករ និយោជិតខ្មែរ ហាក់បីដូចជាបងប្អូនកម្មករ និយោជិតនៅប្រទេសលោកដែរ រូបលោកបានស្រលាញ់ និងគោរពទំនៀមទំលាប់ប្រពៃណីល្អរបស់កម្ពុជា ដែលជាប្រទេសកំពុង អភិវឌ្ឍន៍ ជាពិសេស វិស័យកសិកម្ម
និងឧស្សាហកម្ម ជំនាញផ្នែកចំណីអាហារ ។
លោកឆឹង សឺហ្វិង ក៏បានដាក់ពាក្យស្នើសុំចូលសញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មតាមច្បាប់ស្តីពីសញ្ជាតិខ្មែរ ចាប់តាំងពីចុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ទើបព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានឡាយព្រះហស្តលេខាផ្តល់សញ្ជាតិខ្មែរ ជូនរូបលោក។ នៅក្នុងកំឡុងពេលរង់ចាំការផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្ម ឈ្មោះ ទឹង ចាន់ណា ដែលសំអាងខ្លួនឯងថាជា រដ្ឋលេខាធិការប្រចាំនៅក្រសួងផែនការ ថែមទាំងចេះនិយាយភាសាចិនបានល្អ ទើបរូបលោកក៏ចាប់ផ្តើមមានទំនុកចិត្តលើ។ បន្ទាប់មក លោក ទឹង ចាន់ណា ក៏បានណែនាំឱ្យលោកឆឹង សឺហ្វិង ទិញដីចំនួន៤(បួន)ប្លង់ ដែលមានព្រំប្រទល់ជាប់ៗគ្នានឹងឈ្មោះ ទឹង ចាន់ណា ស្ថិតនៅ ភូមិស្បែកព្រាល ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាប្រភេទដីប្លង់ទន់ ដែលមានទំហំសរុបប្រមាណ ៣៥ ហិកតា។ នៅក្នុងការទិញដីចំនួន ៤ កន្លែង ដែលមានព្រំប្រទល់ជាប់ៗគ្នានោះ គឺមានឈ្មោះ ទឹង ចាន់ណា, កាន់យ៉ាវ, នូវ រិធ្ធិ, និងធីម ម៉េងហ៊ាង ជាម្ចាស់ដីដើម។ ទើបក្រោយមកទៀត លោកឆឹង សឺហ្វិង ដឹងថា ដីចំនួន ៤(បួន)កន្លែងនេះ គឺជាដីជាប់គម្របព្រៃឈើ ដោយមិនអាចធ្វើប្លង់រឹងកម្មសិទិ្ធបានទេ។
ស្របពេលជាមួយគ្នានោះផងដែរ លោកឆឹង សឺហ្វិង បានអោយឈ្មោះ ទឹង ចាន់ណា ជួយដោះស្រាយ ទាំងរត់ការចូលសញ្ជាតខ្មែរ និងរត់ការបើកក្រុមហ៊ុន។ ពេលនោះឈ្មោះ ទឹង ចាន់ណា បានអះអាងថា ខ្លួនជារដ្ឋលេខាធិការប្រចាំនៅក្រសួងផែនការ រូបលោកមានអំណាចអាចដោះស្រាយបញ្ហាធ្វើ(ប្លង់រឹង)នេះបាន។ អស់រយៈពេលជាច្រើនឆ្នាំ ក្នុងការរងចាំរបស់លោកឆឹង សឺហ្វិង ទើបឈ្មោះ ទឹង ចាន់ណាបានប្រាប់លោក ឆឹង សឺហ្វិងថា ដីនេះមិនអាចដាក់ឈ្មោះក្រុមហ៊ុនលោកបានទេ ត្រូវតែបង្កើតឡើងដោយ ៥១% ជាម្ចាស់ភាគហ៊ុនខ្មែរ និង ៤៩% ជាម្ចាស់ភាគហ៊ុនបរទេស។ ប៉ុន្តែទោះជាយ៉ាងណាក្តី ឈ្មោះ ទឹង ចាន់ណា បានយកប្រាក់ថ្លៃរត់ការ ពីលោកឆឹង សឺហ្វិង រួចរាល់អស់ជាច្រើនហើយផងដែរ ក៏ប៉ុន្តែឈ្មោះ ទឹង ចាន់ណា មិនបានយកទៅចុះបញ្ជីបង្កើតក្រុមហ៊ុនរបស់លោក ឆឹង សឺហ្វិង នោះឡើយ។ ធាតុពិតគឺ ឈ្មោះ ទឹង ចាន់ណា គ្រាន់តែជាអ្នកឈរឈ្មោះលើ៥១%នៃភាគហ៊ុន ដោយមិនបានចំណាយប្រាក់ចូលហ៊ុនអ្វីនោះទេ។ ពោលគឺ ឈ្មោះឆឹង សឺហ្វិង ទេជាម្ចាស់ក្រុមហ៊ុនយ៉ាងពិតប្រាកដមែន ។ ហើយឈ្មោះ ទឹង ចាន់ណា បានកុហក លោកឆឹង សឺហ្វិង ជាច្រើនលើកច្រើនសា ហើយថែមទាំងបានលើកឡើងបន្ថែមទៀតថា៖
ដីទាំងបួនកន្លែងនេះ មិនអាចផ្ទេរមកដាក់ឈ្មោះក្រុមហ៊ុនបានទេ ដោយសារជាដីប្លង់ទន់។
ធាតុពិត ឈ្មោះ ទឹង ចាន់ណា បានលួចផ្ទេរប្លង់ទន់បីនាក់ខាងលើ មកដាក់ឈ្មោះខ្លួនឯងទាំងអស់ ដែលមានចំនួនបួនក្បាលដីទៅវិញ។ នៅពេលដែល លោកឆឹង សឺហ្វិងបានដឹងនូវទង្វើរបស់ឈ្មោះ ទឹង ចាន់ណា បានឆ្លើយដោះសារជាបន្តបន្ទាប់ថា ដីនេះគឺត្រូវស្ថិតនៅលើឈ្មោះគាត់ ទឹង ចាន់ណា ទាំងបួនក្បាលដីសិន ទើបរាជរដ្ឋាភិបាលយល់ព្រមធ្វើប្លង់កម្មសិទិ្ធជូនបាន។ ទង្វើឆបោកឈ្មោះ ទឹង ចាន់ណា នេះគឺបានធ្វើជាសម្ងាត់ រហូតដល់ពេលដែល លោក ឆឹង សឺហ្វិង មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររួចមក លោកឆឹង សឺហ្វិង ក៍បានឱ្យឈ្មោះ ទឹង ចាន់ណា រៀបចំផ្ទេរកម្មសិទិ្ធដីធ្លីជូនរូបលោកវិញ ។
នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ លោកឆឹង សឺហ្វិង ទើបបានដឹងពីគំនិតក្នុងការលេងល្បិចឆបោករបស់ឈ្មោះ ទឹងចាន់ណា បន្ថែមទៀត បើសរុបមកក្នុងកំឡុងពេល បួនឆ្នាំដំបូងនៃការទិញដីនេះ ឈ្មោះ ទឹង ចាន់ណា បានកុហក លោក ឆឹង សឺហ្វិង អំពីការទិញដីកម្មសិទិ្ធព្រៃឈើ មិនអាចធ្វើប្លង់រឹងបាន, បានកុហក លោក ឆឹង សឺហ្វិង អំពីការបង្កើតក្រុមហ៊ុន ប៉ុន្តែមិនមានឈ្មោះក្រុមហ៊ុនណាមួយបានចុះបញ្ជីឡើយ។
ជុំវិញករណីដ៏ឈឺចាប់របស់លោក ឆឹង សឺហ្វិង ខាងលើនេះហើយ ទើបឈ្មោះ ទឹង ចាន់ណា ដោយភ័យខ្លាច លោកឆឹង សឺហ្វិង ទៅរករឿងដល់ស្ថាប័នក្រសួងជាកន្លែងការងាររបស់គាត់ ទើបនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ឈ្មោះ ទឹង ចាន់ណា បានសន្យាទិញដីទាំងបួនកន្លែងនេះមកវិញ ដោយឈ្មោះកម្មសិទិ្ធនៃដីនោះបានស្ថិតនៅលើឈ្មោះ ទឹង ចាន់ណា រួចទៅហើយ។ ការទិញដីទាំងបួនកន្លែងនេះមកវិញ គឺមានតម្លៃ USD ១,៧៦៩.២៩៦ (មួយលានប្រាំពីរសែនប្រាំមួយម៉ឺនប្រាំបួនពាន់ពីររយកៅសិបប្រាំមួយ) ដុល្លារអាមេរិក ប៉ុន្តែថ្លៃទិញត្រឡប់នេះ មិនបានទូទាត់ប្រាក់ទៅឱ្យលោក ឆឹង សឺហ្វិង នោះទេ ដោយយកលេសដោះសារឥតឈប់ឈរ។
រហូតដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ឈ្មោះ ទឹង ចាន់ណា នៅតែមិនទាន់បានទូទាត់ប្រាក់ចំនួន USD ១,៧៦៩.២៩៦ (មួយលានប្រាំពីរសែនប្រាំមួយម៉ឺនប្រាំបួនពាន់ពីររយកៅសិបប្រាំមួយ) ដុល្លារអាមេរិក មកឱ្យលោក ឆឹង សឺហ្វិង នៅឡើយទេ ហើយក៏មិនមានធ្វើប្លង់កម្មសិទិ្ធ(ប្លង់រឹង)ជូនលោកនោះដែរ។
ក្រោយមក ឈ្មោះ ទឹង ចាន់ណា សម្រេចចិត្តប្រគល់ដីចំនួនបួនក្បាលដីខាងលើនោះ មកឱ្យលោក ឆឹង សឺហ្វិង កាន់កាប់សារជាថ្មី ព្រមទាំងផ្តិតស្នាមមេដៃផ្ទេរកម្មសិទិ្ធ និងលើពាក្យសុំចុះបញ្ជីដីធ្លីជាប្រព័ន្ធជូនលោក ឆឹង សឺហ្វិង ដោយគ្មានលក្ខខណ្ឌ និងតវ៉ាអ្វីទាំងអស់។
នៅពេលដែលលោក ឆឹង សឺហ្វិង ទាមទារឱ្យប្រគល់បង្កាន់ដៃ LMAP ច្បាប់ដើមមកឱ្យលោក ឆឹង សឺហ្វិង ឈ្មោះ ទឹង ចាន់ណា បានអះអាងថា បានបាត់បង់ទៅហើយ មិនដឹងនៅទីណាទេ។
លោក ឆឹង សឺហ្វិង ខ្លាចគាត់កុហកលោកទៀត ទើប លោក ឆឹង សឺហ្វិង ឱ្យឈ្មោះ ទឹង ចាន់ណា ទៅមន្ទីរសារការី និងមន្រ្តីសុរិយោដី ដើម្បីបញ្ជាក់អំពីការបាត់បង្កាន់ដៃ LMAP ច្បាប់ដើមទាំងអស់នោះ ។ ធ្វើដូចនេះ ទើបនៅពេលដែលមន្ទីរសុរិយោដីចេញប័ណ្ណប្លង់រឹងចំនួន ៤ ក្បាលដីមក ឈ្មោះ ឆឹង សឺហ្វិងតែម្តង ដោយបានធ្វើតាមរយៈទម្រង់លិខិតរដ្ឋបាលសុរិយោដី។
លោក ឆឹង សឺហ្វិង ជាម្ចាស់កម្មសិទិ្ធករ ពិតប្រាកដតាមរយៈការទិញលក់ តាំងពីឆ្នាំ២០១៦មកម្ល៉េះ ហើយដីទាំងបួនក្បាលដីនោះ ក៏នៅតែជាដីប័ណ្ណប្លង់ទន់ និងជាដីជាប់ជំរកព្រៃឈើនៅឡើយ រហូតដល់មានប្រទានកម្មពីរដ្ឋតាមរយៈអនុក្រឹត្យ ទើបលោក ឆឹង សឺហ្វិង បានទទួលបាន វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុលេខ 05061309 ដែលមានក្បាលដី 0514, 0515, 0516, 0517 ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។ លោកជាអ្នកអាស្រ័យផល និងរស់នៅលើដីទាំងបួនក្បាលដីនេះ ពិតប្រាកដ ហើយសៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់លោក គឺស្ថិតនៅភូមិស្បែកព្រាល ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា៖ ក្នុងរយៈពេល ជាងប្រាំបួនឆ្នាំកន្លងមកនេះ ដីទាំងបួនកន្លែងនោះ បានជួលឱ្យកសិករដាំដំណាំស្វាយ
ហើយលោក ឆឹង សឺហ្វិងបានទទួលអាស្រ័យផលពីការជួលនេះ ចំនួន USD ៧០០០ (ប្រាំពីរពាន់ដុល្លារអាមេរិក)
ចាប់តាំងពីដើមឆ្នាំ២០២១ រហូតមកដល់ពេលបច្ចុប្បន្ន គាត់បានទទួលអាស្រ័យផលពីការជួលនេះ ចំនួន
USD៣០០០ (បីពាន់ដុល្លារអាមេរិក) ក្នុងមួយឆ្នាំ តែប៉ុណ្ណោះ។
មកដល់ពេលនេះ ទោះបីជា លោក ឆឹង សឺហ្វិង បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ រួចរាល់ហើយក្តី ក៏រឿងរ៉ាវនៅតែមិនទាន់ចប់សព្វគ្រប់នោះដែរ។
លោក ឆឹង សឺហ្វិង នៅតែមានការងឿងឆ្ងល់ថា តើមូលហេតុអ្វី? បានជាលោកស្រីលឹម សូរីតា ទិញដីពីឈ្មោះ ទឹង ចាន់ណា ដោយគ្មាននូវឯកសារប្រវត្តដីដើមត្រឹមត្រូវ ទាំងដែលដីខាងលើនេះ ជាដីកម្មសិទ្ឋ(ប្លង់រឹង)របស់ឈ្មោះ ឆឹង សឺហ្វិង ហើយដីខាងលើនេះកុំពុងតែស្ថិតនៅក្នុងក្រោមច្បាប់របស់តុលាការ បែរជាលេចឭថា ដីខាងលើ(ប្លង់រឹង) មានឈ្មោះ លឹម សូរីតា ត្រួតស៊ីជាន់លើគ្នាមួយថែមទៀត។ តើអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានមានបានដឹងឭរឿងដី ស្ថិតនៅភូមិស្បែកព្រាល ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នេះដែរឬទេ?
យោងតាម លោកមេភូមិ ស្បែកព្រាល បានប្រាប់អ្នកសារព័ត៌មានយើងថា រឿងរ៉ាវដីធ្លីខាងលើ រូបលោកមិនបានដឹងរឿងនេះទេ មិនមានអ្នកណាផ្តល់ព័ត៌មានជូនលោកទេ ។
ប៉ុន្តែបើតាម លោក សុខ គឹមសំ មេឃុំត្រែងត្រយឹង បានប្រាប់សារព័ត៌មានយើងថា រឿងដីរបស់ឈ្មោះឆឹង សឺហ្វិង ជាជនជាតិចិន ដែលមានសញ្ជាតខ្មែរនោះ លោកពិតជាបានបញ្ជាក់ទទួលស្គាល់ដឹងឮនូវលិខិតទិញលក់ រវាងឈ្មោះឆឹង សឺហ្វិង និងលោក ទឹង ចាន់ណា យ៉ាងពិតប្រាកដមែន។ លោកក៍បានឃើញ ប្លង់រឹង របស់ឈ្មោះឆឹង សឺហ្វិង ចេញដោយក្រសួងដែនដីផងដែរ។ ចំពោះលោកស្រី លឹម សូរីតា លោកមិនបានបញ្ជាក់នូវលិខិតទិញ-លក់ អ្វីនោះទេ។
បើយើងតាម លោក បញ្ញា អ្នកតំណាងរបស់លោកស្រី លឹម សូរីតា បានប្រាប់អ្នកសារព័ត៌មានយើងថា ជុំវិញករណីរឿងដីចំនួន៤ប័ណ្ណ នៅទីតាំងខាងលើ គឺ៖ លោកស្រី លឹម សូរីតា ផ្អែកលើឯកសារផ្លូវច្បាប់តែប៉ុណ្ណោះ ហើយតំណើរសាច់រឿងទាំងអស់ដែលបង្ករមានភាពស្មុកស្មាញមកដល់បច្ចុប្បន្ននេះក៍ព្រោះតែមកពី ឈ្មោះទឹង ចាន់ណា ក្នុងនាមលោកជាអ្នកតំណាងមិនហ៊ានបកស្រាយអ្វីវែងឆ្ងាយនោះទេ ។
យោងតាមសំណុំរឿងរបស់សាលាដំបូងខេត្តកំពង់ស្ពឺ ធ្វើឡើងនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ដែលជាកាលបរិច្ឆេទក្រោយថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៃថ្ងៃចេញ និងប្រគល់ប័ណ្ណកម្មសិទិ្ធទាំងបួនក្បាលដីជូនលោក ឆឹង សឺហ្វិង។ ហើយកម្មវត្ថុនៃបណ្តឹង គឺជាការទាមទារបំណុលចំនួន USD ៨២៧.៦៤៩ (ប្រាំបីសែនពីរម៉ឺនប្រាំពីរពាន់ប្រាំមួយរយសែសិបប្រាំបួន) ដុល្លារអាមេរិក រវាងឈ្មោះ ទឹង ចាន់ណា និងលោកស្រី លឹម សូរីតា ដោយមិនមានជាប់ពាក់ព័ន្ធទៅនឹងឈ្មោះលោក ឆឹង សឺហ្វិងនោះទេ។ ជាក់ស្តែង លោក ឆឹង សឺហ្វិង ក៏មិនមានជាប់ជំពាក់បំណុលណាមួយជាមួយឈ្មោះ ទឹង ចាន់ណា និងលោកស្រី លឹម សូរីតា នោះដែរ។
បើយោងតាម លោក ឆឹង សឺហ្វិង ជុំវិញដំណើររឿង រវាងឈ្មោះ ទឹង ចាន់ណា និងលោកស្រី លឹម សូរីតា លោក ឆឹង សឺហ្វិង សូមធ្វើការសង្ខេបជូន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាសម្តេចទាំងទ្វេជួយរកយុត្តិធម៌ ជុំវិញដំណើររឿងដូចបានរៀបរាប់ខាងក្រោម៖
យោងតាមលោក សេង ប៊ុនហ៊ុយ មេធាវីការពារក្តីដោយអណត្តិ លោកឆឹង សឺហ្វិង បានឲ្យដឹងថា៖
សាលាដំបូងបានចេញដីការរក្សាការពារលេខ ១៤៥”ក” ចុះថ្ងៃទី១១ខែមីនា២០២៤ តាមពាក្យសុំរបស់ឈ្មោះ លឹម សូរីតា (ជាម្ចាស់បំណុល )ប្តឹងរឹបអូសដីចំនួន ៤ បណ្ណ័ ដែលមានក្បាលដីលេខៈ ០៥០៦១៣០៩០-០៥១៤, ០៥១៥, ០៥១៦ និងក្បាលដីលេខ ០៥១៧ ក្នុងខេត្តកំពង់ស្ពឺ របស់ឈ្មោះ ឆឹង សឺហ្វិង (ឈ្មោះម្ចាស់កម្មសិទ្ធិ) ក្នុងបណ្ណ័ និងឈ្មោះ ទឹង ចាន់ណា (កូនបំណុលតែម្នាក់គត់ ដែលបានខ្ចីប្រាក់ពីម្ចាស់បំណុល) និងបានអនុវត្តចុះបញ្ជីផ្ទុកផ្តាក់ រឹបអូសដោយសុរិយោដី លើដីចំនួន ៤ បណ្ណរបស់ឈ្មោះ ឆឹង សឺហ្វីង ទៅវិញ។
ការចេញរក្សាការពារនេះ ផ្អែកលើកិច្ចសន្យាទិញ-លក់អចលនវត្ថុ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ រវាងឈ្មោះ លឹម សូរីតា និងឈ្មោះ ទឹង ចាន់ណា។ ហើយប្រាក់កម្ចី គឺឈ្មោះ ទឹង ចាន់ណា ជាអ្នកយក ដោយមិនមានជាប់ពាក់ព័ន្ធទៅនឹងឈ្មោះ ឆឹង សឺហ្វិងនោះទេ។
២-ហើយឈ្មោះ ឆឹង សឺហ្វិង (តែម្នាក់ឯង) បានដាក់ពាក្យប្តឹងតវ៉ាលើរក្សាការពារ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាដំបូង បានដាក់កម្មវិធីទាញហេតុផល ជាបន្តបន្ទាប់ប៉ុន្តែគូភាគីទាំងពីរបានសូមពន្យាពេលជានិច្ច ដើម្បីចរចារគ្នា រហូតមកទល់សព្វថ្ងៃ (បណ្តឹងរបស់លោកស្រី លឹម សូរីតា ដាក់ចូលទៅក្នុងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកំណត់ហេតុសះជា ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។
៣-នាពេលថ្មីៗនេះទើបឈ្មោះ ឆឹង សឺហ្វិង បានដឹងថា ស្រាប់តែដីរបស់ខ្លួនទាំង ៤ បណ្ណមាន(វិញ្ញាបនប័ត្រ)
៤-តាមពាក្យស្នើសុំរបស់ឈ្មោះ ឆឹង សឺហ្វិង សាលាដំបូងចេញដីកាសម្រេចរក្សាការពារលេខ ៤៣“ក”ចុះថ្ងៃទី២២ខែឧសភា ឆ្នាំ ២០២៦ ហើយកូនបំណុលបានសុំអនុវត្ត និងក្រឡាបញ្ជីបានចេញលិខិតបន្តុកបន្តាក់ទៅមន្ទីរដែនដីខេត្គកំពង់ស្ពឺ ក៏បានទទួលដំណឹងតាមលិខិតលេខ ២៧៦/២៦/ដនសស.១.កស្ព/សភ/ល.ប ចុះថ្ងៃទី១៥ មិថុនា ២០២៦ ដែលមានខ្លឹមសារថា ដីទាំង៤បណ្ណ័ មានក្នុងវិញ្ញាបនបត្រ័សំគាល់ម្ចាស់អចលនវត្ថុទាំង ៤ ត្រូវបានសម្រេចជាមោឃៈ តាមលិខិតរបស់ក្រសួងដែនដីលេខ ២៨៣ដនស/ខុទ្ធ.ចុះថ្ងៃទី ០៣ ខែកុម្ភៈ ២០២៦ និងអនុញ្ញាតជាគោលការណ៍ជូនមន្ទីរដែនដីខេត្តកំពង់ស្ពឺ បន្តចុះបញ្ជីចេញ វិញាបនបទសម្គាល់ម្ចាស់អចលនាវត្ថុទាំងបួនខាងលើនេះទៅឱ្យឈ្មោះលឹមសូរីតា ដោយផ្អែកលើកិច្ចសន្យាទិញលក់អចលនៈវត្ថុលេខចុះថ្ងៃទី ១៨ ខែកក្កដាឆ្នាំ ២០២៣ រវាងឈ្មោះលឹម សូលីតានិងឈ្មោះ ទឹង ចាន់ណា ហេតុដូច្នេះមន្ទីរពុំអាចអនុវត្តតាមខ្លឹមសារលើលិខិតបន្ទុកដាក់លេខ ១៥៧ របប ២៦ ចុះថ្ងៃទី មិថុនារឆ្នាំ២០២៦ របស់សាលាដំបូងកំពង់ស្ពឺបានទេ ។
៥- ឈ្មោះ ឆឹង សឺហ្វិង បានដាក់ពាក្យបណ្តឹងអង្គសេចក្តី ចុះលេខ ៣០៣ ចុះថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២៦ អោយឈ្មោះ លឹម សូរីតា ដើម្បីផ្ទេរដីទាំង៤បណ្ណ័នេះត្រឡប់មកវិញ ដែលកំពុងដំណើរការនីតិវិធី ។
យោងតាមសេចក្តីសង្ខេបខាងលើ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុលេខ 05061309 ដែលមានក្បាលដី 0514, 0515, 0516, 0517 ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ គឺជាកម្មសិទិ្ធពិតប្រាកដ ប្រកបដោយសច្ច:ធម៌ និងប្រាក់ដែលឈ្មោះ ឆឹង សឺហ្វិង បានសន្សំ និងបានទូទាត់គ្រប់ចំនួនតាំងពីឆ្នាំ២០១៦ មកម្ល៉េះ។ ចំពោះការអះអាងទំនាក់ទំនងពីការទិញលក់រវាង ឈ្មោះ ទឹង ចាន់ណា និងលោកស្រី លឹម សូរីតា គឺមិនពិតទេ និង/ឬបើពិត គឺពិតត្រឹមឈ្មោះ ទឹង ចាន់ណា លួចយកដីរបស់ឈ្មោះ ឆឹង សឺហ្វិង លក់ទៅឱ្យលោកស្រី លឹម សូរីតា និងមិនមែនឈ្មោះ ឆឹង សឺហ្វិងជាអ្នកយល់ព្រមឱ្យលក់នោះទេ។
ជាចុងក្រោង លោក ឆឹង សឺហ្វិង សូមសូំណូមពរ ទទូចស្នើសុំកិច្ចអន្តរាគមន៍ពីឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺ និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៍ដូចជា ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ មេត្តាឯកឧត្តម និងសម្តេចទាំងទ្វេជួយអន្តរាគមន៍ទប់ស្កាត់ឈ្មោះ លឹម សូរីតា ដើម្បីផ្ទេរដីទាំង៤បណ្ណ័នេះត្រឡប់មកឈ្មោះ ឆឹង សឺហ្វិង វិញ ទទួលសិទ្ធិស្របតាមច្បាប់ដើម ពីក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ ដើម្បីរូបលោក មានឳកាស និងបានមកវិនិយោគនៅក្នុង ព្រះរាជាណាចក្រកម្ពុជា បន្តទៀត ។

































