ពលរដ្ឋសំណូមពរ លោកអភិបាលខណ្ឌព្រែកព្នៅ និងលោកអធិការខណ្ឌ ឱ្យជួយបង្ក្រាប និងបិទចោលទាំងស្រុងចំពោះទីតាំងល្បែងឡូតូអនឡាញល្មើសច្បាប់មួយកន្លែង នៅសង្កាត់ព្រែកព្នៅ
គេហទំព័រ CRN (www.k-crnnews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
អាស័យដ្ឋានអង្គភាពស្ថិតនៅផ្លូវលំ ក្នុងភូមិដេីមគ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល សូមអរគុណ...!

ពលរដ្ឋសំណូមពរ លោកអភិបាលខណ្ឌព្រែកព្នៅ និងលោកអធិការខណ្ឌ ឱ្យជួយបង្ក្រាប និងបិទចោលទាំងស្រុងចំពោះទីតាំងល្បែងឡូតូអនឡាញល្មើសច្បាប់មួយកន្លែង នៅសង្កាត់ព្រែកព្នៅ


(ភ្នំពេញ)៖ ល្បែងឡូតូអនឡាញសញ្ញាដុំមាស (លាភមហាសម្បត្តិឡូតូ) ល្មើសច្បាប់បាននិងកំពុងបន្តសកម្មភាពសង្ងំលួចបើកដំណើរការទទួលភ្ញៀវចូលចាក់ភ្នាល់យ៉ាងសម្បើមជារៀងរាល់ថ្ងៃ ដើម្បីប្រមូលលុយពីអ្នកញៀនល្បែង ដោយគ្មានខ្លាចញញើតច្បាប់សូម្បីបន្តិចនោះឡើយ ដែលបានបង្កប់នៅក្នុងផ្ទះលក់ការហ្វេវៀតណាមមួយកន្លែង (យីហោហាងកាហ្វេកម្ពុជា) ឋិតនៅតាមបណ្ដោយកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

   ជាមួយការបើកដោយចំហរ ឫលួចបើកល្បែងឡូតូអនឡាញល្មើសច្បាប់មួយកន្លែងខាងលើនេះ ប្រជាពលរដ្ឋ តាមរយៈបណ្ដាញសារព័ត៌មាន នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ សូមសំណូមពរដល់ លោក ធឹម សំអាន អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ និងលោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌ លោកចៅសង្កាត់ និងជាប្រធានគណៈបញ្ជាការឯកភាពសង្កាត់ព្រែកព្នៅ និងលោកនាយប៉ុស្តិ៍ សូមជួយចុះពិនិត្យ និងចាត់វិធានការដើម្បីបង្ក្រាប និងឈានទៅបិទចោលទាំងស្រុង និងកុំឱ្យមានបើក ឫលួចបើកជាថ្មីឡើងវិញជាដាច់ខាត ក្នុងការធានាដល់ការរក្សាសន្តិសុខ និងសុវត្ថិភាពក្នុងមូលដ្ឋាន ហើយសំខាន់ជាការចូលរួមអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព។

   យ៉ាងណាក៏ដោយ សម្រាប់សំណូមពរខាងលើនេះ បានធ្វើឡើងក្រោយពីប្រជាពលរដ្ឋ បានជ្រួលជ្រាប និងយល់ដឹងកាន់តែច្បាស់ អំពីចំណាត់ការ ដើម្បីរក្សាសន្តិសុខ និងសុត្ថិភាព ក្នុងមូលដ្ឋាន ដែលមានស្រាប់ ទាំងសេចក្ដីណែនាំ និងសារាចរណែនាំ ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយ និងបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងផ្ទាល់ និងតាមអនឡាញ ពីសំណាក់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, រដ្ឋបាលរាជធានីភ្នំពេញ, អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេស ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលកម្ពុជា។

   សូមបញ្ជាក់ថា បណ្ដាញសារព័ត៌មានយើង នៅពុំទាន់ទំនាក់ទំនងសុំការបញ្ជាក់ច្បាស់លាស់ណាមួយនៅឡើយទេ ពីអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធ ដោយសារប្រជាពលរដ្ឋ បានយល់ដឹងយ៉ាងច្បាស់ថា កន្លងមកក្រោមការដឹកនាំរបស់ លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌព្រែកព្នៅ និងលោកអធិការខណ្ឌ ព្រមទាំងលោកចៅសង្កាត់ និងលោកនាយប៉ុស្ដិ៍ ប្រាកដជាធ្វើការបង្ក្រាប ឫធ្វើកំណត់ហេតុ និងកិច្ចសន្យាបិទចោលទាំងស្រុង ជាក់ជាពុំខានឡើយ ចំពោះទីតាំងល្បែងខុសច្បាប់ទាំងឡាយ បន្ទាប់ពីទទួលបានសំណូមពរ និងក្រោយពីលោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ និងដាក់ចេញផែនការជាបន្តបន្ទាប់ឱ្យអាជ្ញាធរ និងសមត្ថកិច្ចទាំង១៤ខណ្ឌ យកចិត្តទុកដាក់បង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដូចជា ឡូតូអនឡាញ យូគី ជល់មាន់ បៀរ អាប៉ោង ដើម្បីធានាដល់ការរក្សាសន្តិសុខ និងសុវត្ថិភាពក្នុងមូលដ្ឋាន ជូនបងប្អូនប្រជាពលរដ្ឋ៕





Previous Post Next Post