នគរបាលព្រហ្មទណ្ឌនគរបាលខណ្ឌដង្កោឃាត់ខ្លួនបុរសជនជាតិកាណាដាម្នាក់ពាក់ព័ន្ធករណីបោកយកម៉ូតូនារីជនជាតិខ្មែរទៅលក់
គេហទំព័រ CRN (www.k-crnnews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
អាស័យដ្ឋានអង្គភាពស្ថិតនៅផ្លូវលំ ក្នុងភូមិដេីមគ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល សូមអរគុណ...!

នគរបាលព្រហ្មទណ្ឌនគរបាលខណ្ឌដង្កោឃាត់ខ្លួនបុរសជនជាតិកាណាដាម្នាក់ពាក់ព័ន្ធករណីបោកយកម៉ូតូនារីជនជាតិខ្មែរទៅលក់


ភ្នំពេញ:  ករណី រំលោភលើទំនុកចិត្ត (យកម៉ូតូទៅលក់) កាលពីថ្ងទី២៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៨និង៤២នាទី ត្រង់ចំណុចបុរីពិភពថ្មី១ ផ្លូវលេខ១៣ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា. ជនរងគ្រោះឈ្មោះ ផុន រ៉ាក់ឃាង ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៥៨A ផ្លូវលេខ៧ បុរីពិភពថ្មី ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យមានឈ្មោះ KHUANG XIU LI ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិកាណាដា សញ្ជាតិកាណាដា មុខរបរវេជ្ជបណ្ឌិត ស្នាក់នៅខន់ដូរ LA BELLE RESIDENCE ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជនសង្ស័យគ្មានសារធាតុញៀន)។
-ឃាត់ខ្លួននៅវេលាម៉ោង១០និង០០នាទី ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ ត្រង់ចំណុចខាងមុខហាងកាហ្វេ ផ្លូវបេតុង ស្ថិតនៅភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
-សម្ភារបាត់បង់៖ ១/ម៉ូតូម៉ាកហុងដាឃ្លីក សេរីឆ្នាំ២០២២ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1KO-6843
-វត្ថុតាងចាប់យក៖ ១/រថយន្តម៉ាក LEXUS ពណ៌ស ពាក់ផ្លាក់លេខភ្នំពេញ 2Z-8341 ចំនួន០១គ្រឿង , ២/ប័ណ្ណសម្គាល់យានយន្ថ ភ្នំពេញ 2Z-8341 របស់ឈ្មោះ KUANG XIU LI , ៣/បណ្ណ័សម្គាល់ឈ្មោះ DR.KHUANG XIU LI របស់ SUNRISE JAPAN HOSPITAL ចំនួន០១ , ៤/ត្រាហត្ថលេខានិងឈ្មោះ DR.KHUANG X.LI ចំនួន០១ , ៥/ត្រាសម្គាល់ឈ្មោះ DR.KHUANG XIU LI របស់មន្ទីពេទ្យ KI-BIOWORLD/RPPH ចំនួន០១ , ៦/លុយដុល្លាអាមេរិកក្លែងក្លាយមួយចំនួន , ៧/កាបូបស្ពាយចំហៀងពណ៌ខ្មៅចំនួន០១ , ៨/ឧបករណ៍ ស្ទង់បេះដូង ចំនួន០១ , ៩/តាមប៉ុង ពណ៌ខៀវ សម្រាប់ផ្តិតមេដៃ ចំនួន០១ ,១០/ទូរស័ព្ទដៃម៉ាក REDMI ពណ៌ខៀវ ចំនួន០១ គ្រឿង ។
លោកវរៈសេនីយ៍ឯក ជាងហុកសែ អធិការរងទទួលផែនព្រហ្មទណ្ឌនគរបាលខណ្ឌដង្កោបានឲ្យដឹងថា : កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៤និង៣០នាទី ជនរងគ្រោះឈ្មោះ ផុន រ៉ាក់ឃាង ភេទស្រី អាយុ២១ឆ្នាំ បានជិះម៉ូតូ ០១គ្រឿង ម៉ាកហុងដាឃ្លីក សេរីឆ្នាំ២០២២ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1KO-6843 ទៅយកជនសង្ស័យឈ្មោះ KHUANG XIU LI ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិកាណាដា ដែលជាអ្នករាប់អានគ្នា នៅម្តុំការដ្ឋានសំណង់បុរីជីបម៉ុង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីឌុបជនសង្ស័យទៅផឹកកាហ្វេនៅបុរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលជិះមកដល់ខាងមុខបុរីពិភពថ្មី ម៉ូតូរបស់ជនរងគ្រោះបានលោតសញ្ញាឆេកលើកុងទ័រ។ ជនសង្ស័យបានសួរ និងប្រាប់ជនរងគ្រោះថា ខ្លួនមានមិត្តភក្តិធ្វើការនៅក្រុមហ៊ុនហុងដា ម្តុំអាកាសយានដ្ឋានពោធិ៍ចិនតុង ចាំថ្ងៃស្អែករូបគេ(ជនសង្ស័យ) យកម៉ូតូទៅជួសជុលឱ្យ រួចជនសង្ស័យឱ្យជនរងគ្រោះឈប់ម៉ូតូដោយសារមានធុរៈប្រញាប់ ហើយជនរងគ្រោះក៏បានជិះម៉ូតូត្រឡប់ទៅផ្ទះវិញ។ លុះដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៨និង៤២នាទី ជនសង្ស័យ ក៏បានមកយកម៉ូតូពីជនរងគ្រោះនៅចំណុចបុរីពិភពថ្មី១ ផ្លូវលេខ១៣ ដោយសន្យាថា នឹងយកម៉ូតូមកឱ្យវិញនៅវេលាម៉ោង១៦និង៣០នាទី នាថ្ងៃដដែល។ ដោយសារការរាប់អានគ្នា ជនរងគ្រោះក៏បានប្រគល់ម៉ូតូឱ្យទៅជនសង្ស័យ។ លុះដល់វេលាម៉ោងសន្យា មិនឃើញជនសង្ស័យយកម៉ូតូមកវិញ ជនរងគ្រោះបានទូរស័ព្ទទៅសួរនាំ តែជនសង្ស័យឆ្លើយថា ម៉ូតូមិនទាន់ធ្វើរួច ហើយក៏បិទទូរស័ព្ទទំនាក់ទំនងលែងបាន ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស។ លុះដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១០និង០០នាទី សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ នៅចំណុចខាងមុខហាងកាហ្វេ ផ្លូវបេតុង ស្ថិតនៅភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាំមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវិធីច្បាប់ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកម៉ូតូរបស់ជនរងគ្រោះទៅលក់ឱ្យបុរសមិនស្គាល់ឈ្មោះម្នាក់ (អាយុប្រហែល៣០ឆ្នាំ កម្ពស់១,៧៤ម៉ែត្រ រាងស្គម សម្បុរខ្មៅ សក់ខ្លី) នៅម្តុំផ្សារខេមល ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រាក់ចំនួន១,៣៧០ដុល្លារអាមេរិក ហើយប្រាក់នោះខ្លួនបានយកទៅស៊ីចាយអស់ហើយ ចំពោះរថយន្ដ០១គ្រឿងម៉ាក LEXUS ពណ៌ស ពាក់ផ្លាក់លេខភ្នំពេញ2Z-8341 ទិញបង់រំលោះពីជនជាតិខ្មែរមិនស្គាល់ឈ្មោះ ក្នុងតម្លៃ៣៥០ដុល្លារ ក្នុង០១ខែ ។

បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចជំនាញនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធី៕
Previous Post Next Post