តើជាការចាប់មនុស្សខុស? តើអ្នកណាជាអ្នកទទួលខុសត្រូវក្នុងរឿងនឹង?
គេហទំព័រ CRN (www.k-crnnews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
អាស័យដ្ឋានអង្គភាពស្ថិតនៅផ្លូវលំ ក្នុងភូមិដេីមគ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល សូមអរគុណ...!

តើជាការចាប់មនុស្សខុស? តើអ្នកណាជាអ្នកទទួលខុសត្រូវក្នុងរឿងនឹង?

នៅលើ​បណ្តាញសង្គមកំពុងតែចាប់អារម្មណ៍ករណីលោក កេង រតនា អាយុ៦៥ឆ្នាំ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការ ហើយត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ កាលពីខែសីហា ឆ្នាំ២០២៦ ក្រោមការចោទប្រកាន់លួចគងវត្ត។ ប៉ុន្តែក្រោយការស្រាវជ្រាវ បានបង្ហាញថា អ្នកដែលលួចគងវត្ត ជាអ្ន​កផ្សេងដែលមានកម្ពស់ខ្ពស់ជាងគាត់ រួចហើយក៏ត្រូវបានតុលាការចេញដីកាដោះលែងគាត់វិញនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។ ក្រោយចាកចេញពីពន្ធនាគារនៅវេលាម៉ោង ៦៖២៨នាទីល្ងាច, លោក​ កង​ រតនា​ ដែលមិនមានមុខរបរច្បាស់លាស់ ត្រូវបានក្រុមការងារគណបក្ស ជួយបញ្ជូនគាត់ទៅមន្ទីរពេទ្យដើម្បីព្យាបាលជំងឺ​បូសអន្ទង់​។ លោក កង រតនា ត្រូវបានគេចោទថា លួចគងនៅវត្តស្វាយមាស ភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌកំបូល។ ហេតុអ្វីសមត្ថកិច្ចមូលដ្ឋាន មិនធ្វើការស្រាវជ្រាវឲ្យបានល្អិតល្អន់ និងស្វែងរកភស្តុតាងគ្រប់គ្រាន់ មុនបញ្ជូនគាត់ទៅកាន់តុលាការ? ចុងប៊ិចរបស់មន្រ្តីនគរបាលយុត្តិធម៌ ពេលខ្លះធ្វើឲ្យគេឈឺចាប់ បើសិនមិនបានប្រព្រឹត្តខុស។
Previous Post Next Post