អភិបាលខេត្តកំពង់ឆ្នាំង បញ្ចប់តំណែងនាយកទីចាត់ការពីររូប ក្រោយកើតរឿងមិនប្រក្រតីនៃតម្លៃធ្វើផ្លូវ និងភ្លើងសឡា
គេហទំព័រ CRN (www.k-crnnews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
អាស័យដ្ឋានអង្គភាពស្ថិតនៅផ្លូវលំ ក្នុងភូមិដេីមគ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល សូមអរគុណ...!

អភិបាលខេត្តកំពង់ឆ្នាំង បញ្ចប់តំណែងនាយកទីចាត់ការពីររូប ក្រោយកើតរឿងមិនប្រក្រតីនៃតម្លៃធ្វើផ្លូវ និងភ្លើងសឡា


(ភ្នំពេញ)៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានសម្រេចបញ្ចប់តំណែងនាយកទីចាត់ការសាលាខេត្តកំពង់ឆ្នាំងពីររូប ក្រោយកើតរឿងមិនប្រក្រតីនៃតម្លៃធ្វើផ្លូវ និងភ្លើងសឡា។

     នាយកទីចាត់ការទាំងពីររូប ដែលបញ្ចប់តំណែងនេះ រួមមាន៖
ទី១៖ លោក ហង្ស ពិសី បញ្ចប់តំណែងពីនាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត មកជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ឆ្នាំង

ទី២៖ លោក វ៉ាន់ ថេន បញ្ចប់តំណែងពីនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត មកជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ឆ្នាំង។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នឹងបន្តស្វែងរកឫសគល់នៃបញ្ហា និងអ្នកពាក់ព័ន្ធនានា មកអនុវត្តតាមច្បាប់។

សូមបញ្ជាក់ថា វិធានការខាងលើកើតមាន បន្ទាប់ពីអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានស៊ើបអង្កេតស្រាវជ្រាវរកឃើញមានភាពមិនប្រក្រតី នៃដំណើរការរៀបចំ និងអនុវត្តគម្រោងមូលនិធិរបស់រដ្ឋបាលឃុំចំនួន៥នៃខេត្តកំពង់ឆ្នាំង រួមទាំងរដ្ឋបាលឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងផង៕
Previous Post Next Post