រដ្ឋបាលស្រុករលាប្អៀរ មិនដល់មួយខែស្រួលបូលផង កោះហៅលោកសុខ សម បីដងអោយចូលខ្លួនដោះស្រាយវិវាទដីធ្លី ទាំងលោក សុខ សម ដាក់លិខិតសុំពន្យាពេលដោយសារបញ្ហាសុខភាព!
គេហទំព័រ CRN (www.k-crnnews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
អាស័យដ្ឋានអង្គភាពស្ថិតនៅផ្លូវលំ ក្នុងភូមិដេីមគ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល សូមអរគុណ...!

រដ្ឋបាលស្រុករលាប្អៀរ មិនដល់មួយខែស្រួលបូលផង កោះហៅលោកសុខ សម បីដងអោយចូលខ្លួនដោះស្រាយវិវាទដីធ្លី ទាំងលោក សុខ សម ដាក់លិខិតសុំពន្យាពេលដោយសារបញ្ហាសុខភាព!


លោក សុខ សម ជាម្ចាស់ដីនិងបានកាន់កាប់ព្រមទាំងមានលំនៅឋាននៅលើផ្ទៃដីចំនួន 8 ហិចតា ស្ថិតនៅក្នុងភូមិ

ស្ពករាជ្យ ឃុំ អណ្តូងស្នាយ
ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង!ចាប់តាំងពីឆ្នាំ 2009 មកដល់បច្ចុប្បន្ននិងមានលំនៅឋានផ្ទះសំបែងរស់នៅចាប់តាំងពីពេលនោះមកដែរ!

តែមកដល់ក្នុងឆ្នាំ 2025 ត្រូវបានបុគ្គលមួយចំនួននិងបក្សពួកបានឃុបឃិតគ្នាជាប្រព័ន្ធធ្វើប្លង់គ្របដណ្ដប់យកដីរបស់លោក សុខ សម ធ្វើឲ្យលោក សុខ សម
ឈឺចាប់ទទួលរងភាពអយុត្តិធម៌និងកើតទុក្ខមិនសុខចិត្តចំពោះបក្ខពួកបុគ្គលខិលខូចមួយចំនួនដែលមានមហិច្ឆតាលេបត្របាក់យកដីរបស់លោកទាំងស្រស់ៗបែបនេះ!?

លោក សុខ សម បានគូសបញ្ជាក់ថា:
កាលពីលោកចូលទៅសម្របសម្រួលជាមួយនឹងមន្ត្រីរដ្ឋបាលស្រុករលាប្អៀរ
ក្នុងនោះលោកបានសង្កេតឃើញថា
មន្ត្រីសាលាស្រុករលាបៀរបានរៀបចំ
ក្បួនក្នុងការបំភ័យស្មារតីនិងឆន្ទៈរបស់លោកដោយមានសមាសភាពរបស់រដ្ឋបាលស្រុកចូលរួមដូចជាប្រធានរដ្ឋបាល មន្ត្រីកងរាជអាវុធហត្ថ ព្រមទាំងមន្ត្រីនគរបាលជាតិផងដែរ!
លោក សុខ សម បានចោទសួរទៅរដ្ឋបាលស្រុករលាប្អៀថា:ហេតុអ្វីក្នុងការសម្របសម្រួលពាក់ព័ន្ធនឹងករណីដីធ្លី
បែកជាមានមន្ត្រីកងកម្លាំងប្រដាប់អាវុធមកអង្គុយប្រគៀកស្មាជាមួយលោកបែបនេះទៅវិញ?ឬនេះគឺជាការគំរាមសតិអារម្មណ៍ផ្លូវចិត្តរបស់លោកទេដឹង!?

លោក សុខ សម ក៍បានបញ្ជាក់បន្តទៀតថា:លោកបានទទួលព័ត៌មានពីរដ្ឋបាលស្រុករលាប្អៀរថា:មានបុគ្គលឈ្មោះ
យ៉ុង សៅវុទ្ធី អតីតចៅហ្វាយស្រុកចាស់ជាអ្នកប្ដឹងលោកសុខសមដែលជាម្ចាស់ដីនិងកំពុងតែអាស្រ័យផលនៅលើដីទំនាស់សព្វថ្ងៃនេះ!លោកបានបញ្ជាក់តទៅទៀតថាមិនត្រឹមតែប៉ុណ្ណឹងទេ!គឺមានបុគ្គលជាមន្ត្រីយោធាមានអំណាចពាក់ផ្កាយបីចូលនិវត្តម្នាក់!
ជាអ្នកនៅពីក្រោយខ្នងឈ្មោះ
យ៉ុង សៅវុទ្ធី នេះ!

















Previous Post Next Post