លិចទូក-ងខ្នាតអន្តរជាតិដែលទើបនឹងស្ថាបនារួចថ្មីៗ បណ្ដាលអោយបាត់ខ្លួនក្មេងប្រុស៣នាក់ , អភិបាលខេត្តកណ្ដាល និងស្នងការខេត្ត ចុះពិនិត្យផ្ទាល់ដល់ទីតាំង
គេហទំព័រ CRN (www.k-crnnews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
អាស័យដ្ឋានអង្គភាពស្ថិតនៅផ្លូវលំ ក្នុងភូមិដេីមគ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល សូមអរគុណ...!

លិចទូក-ងខ្នាតអន្តរជាតិដែលទើបនឹងស្ថាបនារួចថ្មីៗ បណ្ដាលអោយបាត់ខ្លួនក្មេងប្រុស៣នាក់ , អភិបាលខេត្តកណ្ដាល និងស្នងការខេត្ត ចុះពិនិត្យផ្ទាល់ដល់ទីតាំង


(ខេត្តកណ្ដាល) ៖ កើតមានករណីលិចទុក-ងខ្នាតអន្តរជាតិមួយគ្រឿងដែលទើបនឹងស្ថាបនារួចថ្មីៗ ហើយក្មេងៗចង់អុំសាកល្បងលេងកម្សាន្ត តែអកុសល ទឹកគួចខ្លាំង និងរលកផ្ទប់គ្នាផងនោះ បណ្ដាលឲ្យលិចចូលទន្លេមេគង្គស្លាប់កុមារ៣នាក់ រីឯ៧នាក់ទៀត ចេះហែលទឹកឡើងតោងសាឡុងបូមខ្សាច់បានរួចពីសេចក្ដីស្លាប់ ។

   ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ។ 

   ក្រោយកើតហេតុ គេសង្កេតឃើញលោកអភិបាលខេត្តកណ្ដាល អភិបាលស្រុក អធិការស្រុក មេបញ្ជាកងរាជអាវុធហត្ថស្រុក មេឃុំ មេភូមិ ព្រមទាំងមន្ត្រីៗជាច្រើននាក់ ចុះមកពិនិត្យផ្ទាល់ដល់កន្លែងកើតហេតុផងដែរ ។

   បើតាមលោកវីរសេនីយឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយឲ្យដឹងថា ជនរងគ្រោះចំនួន១០នាក់បាន នាំគ្នាលើកទូក-ងខ្នាតអន្ដជាតិ ដែលទើបនឹងធ្វើរួច(មិនទាន់មានឈ្មោះ) យកមកដាក់នៅក្នុងទន្លេមេគង្គ ដើម្បីធ្វើការអុំសម លុះដល់ពេលអុំចំងាយពីច្រាំងទន្លេ ប្រហែល៣០ម៉ែត្រ ហួសកំពង់ដរកោះប្រាក់ចំងាយ៣០០ម៉ែត្រ ស្រាប់តែមានទឹកផុលឡើងធំៗ ធ្វើឲ្យអ្នកអុំទូក មានអារម្មណ៍ភ័យក៍នាំគ្នាឆ្លេឆ្លានៅលើទូក ។ ភ្លាមនោះ ទូកបានលិចអ្នកអុំទូកចំនួន០៨នាក់បានលោតចេញពីទូកមុន នៅអ្នកអុំទូក០២នាក់នៅលើទូក ក្រោយមកទូកលិចទៅទើបអ្នកអុំទូក០២នាក់លោតតាមក្រោយដែរ ធ្វើឲ្យទូកលិចទៅកាត់ទទឹងនឹងសាឡង់ដឹកខ្សាច់ដែលចតនៅក្បែរច្រាំង។

   លោកអធិការបន្តថា ភ្លាមៗនោះអ្នកអុំទូកចំនួន០៧នាក់ បានហែលរួច ឡើងគោក ចំណែក០៣នាក់ទៀតបាត់ខ្លួនរកមិនទាន់ឃើញ ។

    បច្ចុប្បន្នគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដ និងកម្លាំងអន្តរាគមន៍ ៩១១ បានប្រើប្រាស់កម្លាំងសរុប មធ្យោបាយ ដើម្បីស្វែងរកជួយសង្គ្រោះ អ្នកបាត់ខ្លួនចំនួន០៣នាក់ផងដែរ៕











Previous Post Next Post