តារាសម្តែងថៃម្នាក់ ត្រូវបានចាប់ខ្លួននៅទីក្រុងបាងកក ពាក់ព័ន្ធការឆបោកប្រាក់រាប់រយលានបាត
គេហទំព័រ CRN (www.k-crnnews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
អាស័យដ្ឋានអង្គភាពស្ថិតនៅផ្លូវលំ ក្នុងភូមិដេីមគ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល សូមអរគុណ...!

តារាសម្តែងថៃម្នាក់ ត្រូវបានចាប់ខ្លួននៅទីក្រុងបាងកក ពាក់ព័ន្ធការឆបោកប្រាក់រាប់រយលានបាត

     


(បាងកក)៖ នាថ្ងៃពុធនេះ ប៉ូលិសថៃមកពីអង្គភាពបង្រ្កាបបទឧក្រិដ្ឋផ្នែកសេដ្ឋកិច្ច បានចុះចាប់ខ្លួនតារាសម្តែងស្រីម្នាក់ឈ្មោះ Rybena Intachai ដែលគេស្គាល់ថា Nana Rybena ក្រោមការចោទប្រកាន់ពីបទឆបោក និងបំពានច្បាប់ស្តីពីការផ្តល់កម្ចី ពាក់ព័ន្ធប្រាក់រាប់រយលានបាត បន្ទាប់ពីជនរងគ្រោះជាច្រើននាក់ បាននាំគ្នាដាក់ពាក្យបណ្តឹងប្រឆាំងរូបនាង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation នាថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ២០២៥។

   តារាសម្តែងខាងលើ ត្រូវបានប៉ូលិសចាប់ខ្លួន នៅផ្ទះក្នុងទីក្រុងបាងកក។ មុនមានការចាប់ខ្លួននេះ រឿងអាស្រូវកក្រើកមួយបានផ្ទុះឡើង នៅលើបណ្តាញសង្គមក្នុងប្រទេសថៃ អំពីតារាម្នាក់ដែលមិនត្រូវបានបញ្ចេញអត្តសញ្ញាណទេ គឺត្រូវគេស្គាល់ត្រឹមអក្សរអង់គ្លេស N ថាបានជំពាក់បំណុលគេ អាចរហូតដល់៤០០លានបាត ឬស្មើនឹងជាង១២លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា ទោះមិនមានការបង្ហើបឈ្មោះចំក៏ដោយ ភ្លាមៗការសន្និដ្ឋានរបស់សាធារណជនភាគច្រើន បានផ្តោតទៅលើតារាសម្តែង Nana Rybena ដែលមានអាជីពជាតារាសម្តែងផង ពិធីការនីទូរទស្សន៍ផង DJ ផង និងអ្នកបើករថយន្តប្រណាំងផង ហើយក្រោយមកបានចាប់ផ្តើមបើក​អាជីវកម្មចម្រុះ រួមមានទាំងហាងធ្វើសក់ ហាងលក់សម្លៀកបំពាក់ ព្រមទាំងការរៀបចំការប្រគុំតន្រ្តី និងព្រឹត្តិការណ៍ផ្សេងៗ។ បន្ទាប់ពីផ្ទុះរឿងអាស្រូវនោះ អ្នកនាង Nana Rybena ក៏បានប្រកាសជាសាធារណៈ ទទួលស្គាល់ថា ខ្លួនគឺជាបុគ្គល N ពិតមែនផងដែរ ប៉ុន្តែមិនអាចបកស្រាយអ្វីច្រើនជាងនេះទៀតទេ៕




Previous Post Next Post