ខេត្តស្វាយរៀង៖ នៅស្នាក់គណបក្សឃុំគគីសោម នាព្រឹកថ្ងៃអង្គារ ទី២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សៅ សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកស្វាយទាប ខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៥) ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុក គណៈអចិន្ត្រៃគណបក្សស្រុក សមាជិកគណៈកម្មាការគណបក្សស្រុក សាខាអង្គភាពជុំវិញស្រុក លោក លោកស្រីប្រធានគណៈកម្មាការគណបក្សឃុំទាំង៩ លោក លោកស្រីសមាជិក សមាជិកាក្រមប្រឹក្សាឃុំគ្រប់រូប លោក លោកស្រីប្រធានសាខាបក្សភូមិគ្រប់រូបទូទាំងស្រុក សាខាបក្ស លោកនាយក នាយិការវិទ្យាល័យ វិទ្យាល័យ អនុវិទ្យាល័ ប្រធានក្រុមការងារឃុំគគីសោម អតីតយុទ្ធជន និងនិវត្តន៍ជន៕












