ស្តីពី ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណៈភាពនៃជនរងគ្រោះ (បើករថយន្តប៉ះជនរងគ្រោះបណ្តាលឱ្យស្លាប់នៅមន្ទីរពេទ្យ) កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១៣និង០០នាទី ត្រង់ចំណុចរោងចលុបក្រអូឡៃហ្វា ផ្លូវ៣០ម៉ែត្រ ស្ថិតនៅភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
គេហទំព័រ CRN (www.k-crnnews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
អាស័យដ្ឋានអង្គភាពស្ថិតនៅផ្លូវលំ ក្នុងភូមិដេីមគ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល សូមអរគុណ...!

ស្តីពី ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណៈភាពនៃជនរងគ្រោះ (បើករថយន្តប៉ះជនរងគ្រោះបណ្តាលឱ្យស្លាប់នៅមន្ទីរពេទ្យ) កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១៣និង០០នាទី ត្រង់ចំណុចរោងចលុបក្រអូឡៃហ្វា ផ្លូវ៣០ម៉ែត្រ ស្ថិតនៅភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

 


ជនរងគ្រោះឈ្មោះ XU GUOUNANG ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិចិន ស្នាក់នៅរោងចក្រអូឡៃហ្វា ផ្លូវ៣០ម៉ែត្រ ស្ថិតនៅភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។(ស្លាប់)

  ជនសង្ស័យឈ្មោះ NHANG TUAN ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរប្រធានទីផ្សារ ស្នាក់នៅរោងចក្រ ស្ថិតនៅភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១៣និង០០នាទី ជនសង្ស័យឈ្មោះ NHANG TUAN ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន បានបើករថយន្តម៉ាកតូយូតា រ៉ាស់ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BV-8516 ចេញពីរោងចក្រនៅផ្លូវជាតិលេខ៣ គីឡូតិ៍ម៉ែត្រលេខ១៦ ស្ថិតនៅភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មកទាលុយពីជនរងគ្រោះឈ្មោះ XU GUOUNANG ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិចិន នៅរោងចក្រអូឡៃហ្វា ផ្លូវ៣០ម៉ែត្រ ស្ថិតនៅភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជនរងគ្រោះជំពាក់ថ្លៃកាតុងចំនួន៣៤០០០ដុល្លារ អាមេរិក ។ ពេលមកដល់រោងចក្ររបស់ជនរងគ្រោះ ជនសង្ស័យក៏បានឡើងទៅជួបជនររងគ្រោះ និងកូនប្រុសរបស់ជនរងគ្រោះនៅបន្ទប់ការិយាល័យ ហើយក៏បានជជែកគ្នារឿងលុយ តែជនរងគ្រោះមិនព្រមឱ្យលុយគ្រប់ តែជនសង្ស័យទាមទា យកទាំងអស់ ក៏កើតជាជម្លោះ ឈ្លោះប្រកែកគ្នា ប្រតាយប្រតប់គ្នាទៅវិញទៅមក ហើយជនសង្ស័យក៏បានចុះពីបន្ទប់ការិយាល័យមកក្រោម ដើម្បីឡើងរថយន្តត្រឡប់ទៅវិញ តែជនរងគ្រោះបានរត់តាមក្រោយមកគោះទ្វារកញ្ចក់រថយន្តខាងស្តាំដៃ ដើម្បីឱ្យជនសង្ស័យបើកទ្វារចុះនិយាយគ្នាសិន តែជនសង្ស័យមិនព្រមបើកកញ្ចក់ទ្វាររថយន្ត ។ ពេលនោះជនសង្ស័យបានព្យាយាមបើករថយន្តដើម្បីចេញទៅខាងក្រៅរោងចក្រ តែជនរងគ្រោះបានរត់ទៅខាងមុខរថយន្តរបស់ជនសង្ស័យ ដើម្បីទៅគោះទ្វារកញ្ចក់ខាងឆ្វេង ក៏ត្រូវជនសង្ស័យបានបើករថយន្តបុកជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ បានបញ្ជូនទៅមន្ទីរពេទ្យរ៉ូយ៉ាល់ ជនរងគ្រោះក៏បានស្លាប់នៅមន្ទីរពេទ្យ ហើយជនសង្ស័យត្រូវបានសន្តិសុខឃាត់ខ្លួន ហើយរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ឱ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនស្ស័យ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់តែម្តង ៕





Previous Post Next Post