តាមប្រភពពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងនោះបានប្រាប់មកក្រុមការងារយើងថាទីតាំងទីតាំងខាងលើមានបើកលក់កាហ្វេនិងគ្រឿងភេសជ្ជៈកំប៉ុងក្នុងនោះក៏មានបង្កប់នៅល្បែងស៊ីសងតាមប្រព័ន្ធអនឡាញណេតនិងបាញ់ត្រីដែលកំពុងតែដំណើរការបើកទទួលបងប្អូនប្រជាពលរដ្ឋដែលញៀនល្បែងឲ្យចូលលេងទាំងយប់ទាំងថ្ងៃ.បងប្អូនប្រជាពលរដ្ឋបានបញ្ជាក់ថាទីតាំងខាងលើគឺបានប្រមូលផ្ដុំគ្នាទាំងក្រុមទាំងក្រុមមកលេងនៅទីតាំងខាងលើ.
បងប្អូនប្រជាពលរដ្ឋបានសំណូមពរទៅដល់លោកអធិការខណ្ឌដូនពេញលោក ទៀង ច័ន្ទសារ ជាពិសេសលោកអភិបាលខណ្ឌដូនពេញ លោក ជា ខេមា សូមមានវិធានការទៅលើទីតាំងមួយកន្លែងនេះផងដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ ១២៦ សង្កាត់សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ដោយក្ដីគោរពរាប់អានពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើ.🙏
ក៏ដូចជាអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំឃុំឃុំមានសុវត្ថិភាពទាំង 7 ចំណុចដែលដាក់ចេញដោយក្រសួងមហាផ្ទៃ.៕


