សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនក្រុមគ្រួសារនៃសព លោក ឌី ណៃ ហៅ (សល់) ដែលបានទទួលមរណភាព នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៣៦ឆ្នាំ ដោយការបាញ់ប្រហារយ៉ាងសាហាវឃោរឃៅ និងអមនុស្សធម៌ របស់យោធាថៃ។
សូមបញ្ជាក់ថា សព លោក ឌី ណៃ ដែលបានស្លាប់ព្រោះទាហានថៃបាញ់ប្រហារ ត្រូវបានធ្វេីបុណ្យតាមប្រពៃណី នៅវត្តចាន់សុីសាមគ្គីរតនារាម នៅឃុំគោក ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕




