ស៊យមែន !សន្តិសុខម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីឆែកGPSរកឃើញម៉ូតូជនរងគ្រោះមួយគ្រឿងដែលបានបាត់
គេហទំព័រ CRN (www.k-crnnews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
អាស័យដ្ឋានអង្គភាពស្ថិតនៅផ្លូវលំ ក្នុងភូមិដេីមគ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល សូមអរគុណ...!

ស៊យមែន !សន្តិសុខម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីឆែកGPSរកឃើញម៉ូតូជនរងគ្រោះមួយគ្រឿងដែលបានបាត់


ភ្នំពេញ-ករណីបង្រ្កាបជាក់ស្តែងករណី លួចមានស្ថានទម្ងន់ទោស (កាច់សោកម៉ូតូ) កាលពីថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០២៥ វេលាម៉ោង០៧និង៣០នាទី ត្រង់ចំណុចមុខបន្ទប់ជួល ផ្លូវបេតុង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

  សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ ណុល ដាវី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

  ចំណែកជនសង្ស័យចំនួន ឈ្មោះ សាន វាសនា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ មានទីលំនៅភូមិដំរីស្លាប់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។  ឃាត់ខ្លួននៅវេលាម៉ោង០៩និង៤០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិដំរីស្លាប់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។


វត្ថុតាងចាប់យកទុក: ១/ម៉ូតូម៉ាកHONDA DRAM C១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KS-3681ចំនួន០១គ្រឿង ២/ទួណឺវុីស ចំនួន០២ ៣/សោ លេខ១០ ចំនួន០១ ៤/កូនសោម៉ូតូ ចំនួន០១។

លោកវរសនីយ៍ទោជាងហុក សែ អធិការរងផែនព្រហ្មទណ្ឌនគរបាលខណ្ឌដង្កោបានប្រាប់អោយដឹងថា. កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៣និង០០នាទី ជនរងគ្រោះឈ្មោះ ណុល ដាវី  បានជិះម៉ូតូ០១គ្រឿងចេញពីកន្លែងផឹកស៊ីនៅម្ដុំផ្សារខេម៉ល ផ្លូវវេងស្រេង ស្ថិតនៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មកបន្ទប់ជួលស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលមកដល់ជនរងគ្រោះក៏បានទុកម៉ូតូនៅខាងមុខបន្ទប់ជួលដោយបានចាក់សោក និងបិទសន្ទះសុវត្ថិភាពម៉ូតូត្រឹមត្រូវ ហើយជនរងគ្រោះក៏បានចូលទៅដេកនៅក្នុងបន្ទប់ជួល ។ ដល់វេលាម៉ោង០៧ និង៣០នាទី ជនរងគ្រោះភ្ញាក់ពីដេកក៏បានដើរចេញមកខាងក្រៅបន្ទប់ជួលស្រាប់តែបាត់ម៉ូតូម៉ាកខាងលើ ទើបជនរងគ្រោះមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ រាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្ដឹងដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យយកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។ សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវតាមរយៈជីភីអេសដែលបំពាក់ជាប់ម៉ូតូម៉ាកខាងលើ រួចជីភីអេសក៏បានបង្ហាញទីតាំងម៉ូតូម៉ាកខាងលើត្រូវបានផ្តាច់នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិដំរីស្លាប់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ លុះដល់វេលាម៉ោង០៩ និង៤០ នាទីថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចក៏បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ សាន វាសនា ភេទប្រុស អាយុ២៩ឆ្នាំ រួមនិងវត្ថុតាងរួមមាន: ១/ម៉ូតូម៉ាកHONDA DRAM C១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KS-3681ចំនួន០១គ្រឿង (ជារបស់ជនរងគ្រោះ) ២/ទួណឺវុីស ចំនួន០២ ៣/សោ លេខ១០ ចំនួន០១ ៤/កូនសោម៉ូតូ ចំនួន០១ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា បក្ខពួករបស់ខ្លួន ឈ្មោះ សីហា ភេទប្រុស អាយុប្រហែល២៥ឆ្នាំ (គេចខ្លួន) បានលួចម៉ូតូរបស់ជនរងគ្រោះយកមកផ្ទះរបស់ខ្លួន រួចខ្លួនបានសមគំនិតជាមួយជនរងគ្រោះជួយផ្តាច់ជីភីអេសដែលបំពាក់ជាប់ម៉ូតូរបស់ជនរងគ្រោះ ប្រាកដមែន ។


បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធី៕

Previous Post Next Post