បន្ទាយមានជ័យ៖ សពឈ្មោះ ឌី ណៃ (ហៅ សល់) ត្រូវបានយកមកធ្វើបុណ្យតាមប្រពៃណីនៅវត្តចាន់ស៊ី សាមគ្គី រតនារាម ដែលជាទីតាំងជំរំសុវត្ថិភាពនៅឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ សព នឹងត្រូវបូជានាល្ងាចថ្ងៃទី១៣ ខែ វិច្ឆិកានេះ។
គួរជម្រាបថា នារសៀលថ្ងៃទី១២ ខែវិច្ឆិកា យោធា ថៃបានបើកការបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យពលរដ្ឋខ្មែរម្នាក់សា្លប់ភ្លាមៗនៅកន្លែងកើតហេតុ និងរបួស៣នាក់៕






