ថៃ៖ នាយករដ្ឋមន្រ្តីថៃអនុទីន នៅរសៀលថ្ងៃទី ១២ ខែ វិច្ឆិកានេះបានព្រមានសហរដ្ឋអាម៉េរិកថាខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយដៃគូរកស៊ីថ្មីជាមួយប្រទេសថៃ លោកបញ្ជាក់ថាបើអាម៉េរិកហានយកពន្ធគយមកគំរាមថៃក្នុងរឿងព្រំដែនជាមួយកម្ពុជាថៃនឹងផ្អាកការរកស៊ីជាមួយសហរដ្ឋអាម៉េរិក។ ការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីថៃរូបនេះធ្វើឡើងក្នុងអធិបតីភាពក្នុងពិធីបើកវគ្គសិក្សាសិក្សាការពារជាតិលើកទី ៦៨ នៅវិទ្យាស្ថានសិក្សាការពារជាតិថៃ។
យោងតាមប្រព័ន្ធផ្សព្វថៃបានរាយការណ៍ថា លោកអនុទីនបានបញ្ជាក់ជាថ្មីថា កម្ពុជានឹងមិនអាចស្នើសុំឱកាសទីពីរដើម្បីចរចាបានទេ លោកថា ប្រសិនបើសេចក្តីប្រកាសរួមត្រូវបានលុបចោល ហើយសហរដ្ឋអាម៉េរិកមិនពេញចិត្ត ហើយពន្ធរបស់លោក ត្រាំ ត្រូវបានប្រើប្រាស់ដើម្បីដាក់សម្ពាធលើប្រទេសថៃ លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វែងរកទីផ្សារថ្មីជំនួសអាម៉េរិក។
បើតាមលោកអនុទីនលោកមិនខ្វល់ថាការចរចាពាណិជ្ជកម្ម និងពន្ធគយនឹងទៅជាយ៉ាងណានោះទេ។ ប្រសិនបើយើងមិនអាចលក់ទៅឱ្យប្រទេសនេះបានទេ យើងត្រូវតែលក់ទៅឱ្យប្រទេសដទៃទៀត។ យើងមិនអាចពឹងផ្អែកជីវិតរបស់យើងនៅក្នុងប្រទេសអាម៉េរិកតែមួយបានទេ។ យើងអាចប្រើប្រាស់ភាពខ្លាំងរបស់យើងដើម្បីធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសផ្សេងបានក្រៅពីអាម៉េរិកបាន៕

