(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បង្ហាញការខកចិត្តចំពោះសកម្មភាពរបស់លោក K01 ពាក់ព័ន្ធការដុតចោលទំនិញថៃ។
តាមសំណេររបស់ សម្តេចតេជោ ហ៊ុន សែន នៅលើបណ្តាញទំនាក់ទំនងសង្គមនាយប់នេះជាមួយខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
ខ្ញុំទើបបានមើលវីដេអូមានរយៈពេល ជាង៨នាទីរបស់ក្រុមដែលដឹកនាំដោយលោកKO1ទាក់ទងដល់ការធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃ។ ខ្ញុំពិតជាមានការខកចិត្តចំពោះអំពើ មិនគប្បីរបស់បងប្អូនទាំងនេះពិសេស សម្រាប់លោក KO1 តែម្តង។ ការដុតចោលទំនិញថៃ ការដាក់បណ្តាសាចំពោះ អ្នកលក់ទំនិញថៃដែលនៅសេសសល់លក់មិនទាន់អស់ គឺជាអំពើទៅហួសពីស្នេហាជាតិនិងជា របៀបក្រុមនិយមជ្រុលហួសហេតុ។
ប្រជាជនកម្ពុជាច្រើនណាស់ដែលធ្វើ ពហិការមិនប្រើប្រាស់ទំនិញថៃមាន ស្ទើរតែ៩៩ភាគរយទៅហើយមិនថា ប្រជាជននៅក្នុងប្រទេសឬបងប្អូនខ្មែរ នៅក្រៅប្រទេសនោះទេ។ ចំណោទបញ្ហានៅត្រង់អាជីវកលក់ដូរ ដែលមានទំនិញថៃនៅសល់តើឲ្យពួក គាត់យកទៅណា? ដុតបំផ្លាញចោល ឬបន្តលក់ដើម្បីប្រម៉ូលដើមទុនមកវិញ?ប្រសិនបើ K01 មានប្រាក់សូម យកទៅទិញទំនិញដែលនៅសេសសល់ទាំងនេះធ្វើជាចំណីសត្វ ប្រសើរជាងដុតចោលដូចKo1បានធ្វើ ដែលមានក្នុងវីដេអូនេះ។ បើមនុស្សមិនទទួលទាន ទុកឲ្យសត្វស៉ីប្រសើរជាងដុត ឬកំទេចចោល។


