ប្រជាពលរដ្ឋសំណូមពរឱ្យអាជ្ញាធរពាក់ព័ន្ធពិនិត្យរោងចក្រផលិតជីចំនួន ២ កន្លែង ក្រោយរងផលប៉ះពាល់ពីក្លិនស្អុយសាយភាយ
គេហទំព័រ CRN (www.k-crnnews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
អាស័យដ្ឋានអង្គភាពស្ថិតនៅផ្លូវលំ ក្នុងភូមិដេីមគ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល សូមអរគុណ...!

ប្រជាពលរដ្ឋសំណូមពរឱ្យអាជ្ញាធរពាក់ព័ន្ធពិនិត្យរោងចក្រផលិតជីចំនួន ២ កន្លែង ក្រោយរងផលប៉ះពាល់ពីក្លិនស្អុយសាយភាយ


ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិទន្សាស្វិត ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល បានស្នើសុំឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យរោងចក្រផលិតជីចំនួន ២ កន្លែង ដែលកំពុងដំណើរការនៅក្នុងមូលដ្ឋាន បន្ទាប់ពីមានការត្អូញត្អែរអំពីក្លិនស្អុយដែលសាយភាយចេញពីរោងចក្រ បង្កការរំខានដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។               ប្រជាពលរដ្ឋបានលើកឡើងថា រាល់ពេលរោងចក្រទាំងនោះដំណើរការផលិតជីម្ដងៗ តែងមានក្លិនស្អុយសាយភាយយ៉ាងខ្លាំង ទៅដល់ភូមិជាច្រើននៅជុំវិញតំបន់នោះ។


        ក្លិនស្អុយមិនត្រឹមតែប៉ះពាល់ដល់អ្នករស់នៅក្បែរទីតាំងរោងចក្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កការរំខានដល់អ្នកធ្វើដំណើរតាមដងផ្លូវដែលឆ្លងកាត់មុខរោងចក្រផងដែរ។
       ប្រភពពីប្រជាពលរដ្ឋមួយចំនួនបានឱ្យដឹងថា ក្លិនស្អុយពីការផលិតជីអាចសាយភាយទៅដល់ចម្ងាយគ្របដណ្តប់ភូមិចំនួន ៣ ទៅ ៤ ភូមិ ដែលធ្វើឱ្យប្រជាពលរដ្ឋជាច្រើនមានការព្រួយបារម្ភ និងរងផលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ ជាពិសេសនៅពេលមានខ្យល់បក់ខ្លាំង។
     ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋសូមអំពាវនាវដល់អាជ្ញាធរឃុំ អាជ្ញាធរស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ ជាពិសេសមន្ត្រីបរិស្ថាន មេត្តាចុះត្រួតពិនិត្យ និងវាយតម្លៃផលប៉ះពាល់ជាក់ស្តែងពីសកម្មភាពរបស់រោងចក្រផលិតជីទាំងពីរកន្លែងនេះ ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងធានាថាមិនបង្កផលប៉ះពាល់ដល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានតទៅទៀត។
ប្រជាពលរដ្ឋក៏សង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធនឹងយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះឱ្យបានទាន់ពេលវេលា ដើម្បីធានាបាននូវបរិស្ថានល្អ និងគុណភាពជីវិតរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍៕


















Previous Post Next Post