រាជធានីភ្នំពេញ ៖ លោក ឈាង សុគុណ បន្ទាប់ពីទទួលដំណឹងថាផ្ទះរបស់ខ្លួនមានឯកសារ(ប្លង់ផ្ទះ)មិនប្រកតីដោយសង្ស័យថាផ្ទះមួយមានប្លង់ពីក្នុងអំឡុងឆ្នាំ២០២២លោកក៍បានទៅរកអជ្ញាធរខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ឲ្យជួយស្រាវជ្រាវនិងបញ្ជាក់តែមិនមានលទ្ធផល លោកក៍សម្រេចចិត្តទៅ ក្រសូងមហាផ្ទៃដេីម្បីប្តឹងឈ្មោះ ជា សុភ័ក្រ ដែលបានលក់ផ្ទះលេខ13C ដែលស្ថិតនៅក្នុងបុរីសន្តិភាព២ នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ។
ក្រសួងមហាផ្ទៃ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់លោក ឈាង សុគុណ ក៍បានពិនិត្យយ៉ាងយកចិត្តទុក្ខដាក់ហេីយបានចេញលិខិតអញ្ចេីញចុងបណ្តឹង លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ៣ គឺ លោក ជា សុភ័ក្រ្ក ឲ្យចូលខ្លួនទៅបំភ្លឺនៅក្រសួមហាផ្ទៃ តែមិនមានលទ្ធផល វិជ្ជមាន ។
ពាក់ព័ន្ធ សំណុំរឿង ខាងលេីបានអូសបន្លាយពេលអស់ជាច្រេីនខែរហូតក្រសួងមហាផ្ទៃបានសម្រេចចិត្តបញ្ជូនសំណុំរឿងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
មិនយូរ ប៉ុន្មាន លោកផ្កាយមួយ ឈ្មោះ ជា សុភ័ក្រ ក៍បានដាក់ពាក្យបណ្តឹងប្តឹងលោក ឈាង សុគុណ ទៅតុលាការរាជធានីភ្នំពេញពីបទ បរិហារបង្កាច់កេរ្តិ៍ ។
នៅថ្ងៃទី22ខែកក្កដាឆ្នាំ2025លោក ឈាង សុគុណ ក៍បានកាន់ឯកសារដែលពាក់ព័ន្ធទៅកាន់ក្រសួង យុត្តិធម៌ ដេីម្បីស្នេីសុំឯកឧត្តម កេីត រិទ្ធ រដ្ឋមន្ត្រី ក្រសួង យុត្តិធម៌ ស្នេីសុំកិច្ចអន្តរាគមន៍ ។
បន្ទាប់ពីបានឃេីញសំណុំរឿង ក្រសួងក៍បានបញ្ជូនរឿងខាងលេីឲ្យទៅដោះស្រាយក្រៅប្រព័ន្ធតុលាការ នៅ អ.ដ.ក តែលោកផ្កាយមួយ ជា សុភ័ក្រ្ក មិនទទួលចំណាត់ការនេះទេក៍សម្រេចចិត្តប្តឹងលោក ឈាង សុគុណ ទៅកាន់តុលាការ ដោយប្តឹងពីបទ បរិហារបង្កាច់កេរ្តិ៍ និងស្នេីសុំ ព្រះរាជអាជ្ញា ឲ្យធ្វេីការចោទប្រកាន់លោក ឈាង សុគុណ តាមផ្លូវច្បាប់និងស្នេីសុំឃុំខ្លួនបណ្តោះអាសន្ន និង ទាមទារសំណងជម្ងឺចិត្ត និង សំណងខូចខាតចំនួន (មួយរយលានរៀល)។
ដោយមេីលឃេីញពីជីវភាពខ្វះខាតនិងសង្ស័យថាលោក ឈាង សុគុណ រងភាព អយុត្តិធម៌ ក៍មានមេធាវីចិត្តធម៌២រូប
ទីមួយលោក មេធាវី ស្រេង លីហុង
ទីពីលោក មេធាវី ស៊ុន ចន្ទតារាវុឌ្ឍ
ព្រមចូលខ្លួនមកការពារក្តីជូនលោក ឈាង សុគុណ ដោយមិនគិតកម្រៃ លោកមេធាវីចិត្តធម៌ទាំងពីនាក់ បានប្រមូលឯកសារដែលពាក់ព័ន្ធរួចដាក់ពាក្យទៅសាលាដំបូងរាជធានីភ្នំពេញដេីម្បីស្នេីសុំការពារក្តីជូនឈ្មោះ ជា សុគុណ ។
លោក អាំង ចិន្តា ចៅក្រមជំនុំជម្រះ តំណាងអយ្យការ និង លោក ទុង រតនា ព្រះរាជអជ្ញារង ក្រឡាបញ្ជីសវនាការ បានពិនិត្យនិងស្រាវជ្រាវយ៉ាងយកចិត្តទុក្ខដាក់លេីសុំណំរឿងខាងលេី និង មាន សុភវិនិច្ឆ័យ ច្បាស់លាស់ក្នុងការសម្រេចក្តីយ៉ាងយុត្តិធម៌ជូនភាគគីទាំងសងខាងគឺសម្រេចលុបបទចោទទាំងស្រុង។
បន្ទាប់ពីទទួលបានភាព យុត្តិធម៌ លោក ឈាង សុគុណ សូមថ្លែងអំណរអរគុណដល់លោក មេធាវី ស្រេង លីហុង និង លោកមេធាវី ស៊ុន ចន្ទតារាវុឌ្ឍ ដែលព្រមជួយការពារក្តី ជូនលោកជាជនក្រីក្រដោយមិនទទួលយកប្រាក់កម្រៃសូម្បីតែមួយសេន
លោក ឈាង សុគុណ ក៍សូមថ្លែងអំណរអរគុណដល់លោក អាំង ចិន្តា ចៅក្រមជំនុំជម្រះ តំណាងអយ្យការ និង លោក ទុង រតនា ព្រះរាជអជ្ញារង ក្រឡាបញ្ជីសវនាការ ដែលបានកាត់ក្តីយ៉ាង យុត្តិធម៌ ជូនលោកផងដែរ។ ថ្ងៃទី២៣ខែមិថុនា ឆ្នាំ ២០២៦
















