នគរបាលខេត្តព្រះសីហនុឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធរក្សាទុកអាវុធដោយខុសច្បាប់ (កាំភ្លើងខ្លី១ដើម) ក្នុងប្រតិបត្តិការដាក់គោលដៅត្រួតពិនិត្យរកអាវុធគ្រឿងផ្ទុះ
គេហទំព័រ CRN (www.k-crnnews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
អាស័យដ្ឋានអង្គភាពស្ថិតនៅផ្លូវលំ ក្នុងភូមិដេីមគ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល សូមអរគុណ...!

នគរបាលខេត្តព្រះសីហនុឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធរក្សាទុកអាវុធដោយខុសច្បាប់ (កាំភ្លើងខ្លី១ដើម) ក្នុងប្រតិបត្តិការដាក់គោលដៅត្រួតពិនិត្យរកអាវុធគ្រឿងផ្ទុះ


(ព្រះសីហនុ)៖ នគរបាលខេត្តព្រះសីហនុ សហការជាមួយគណៈបញ្ជាការឯកភាពខេត្ត ដាក់គោលដៅត្រួតពិនិត្យរកអាវុធគ្រឿងផ្ទុះ និងបង្ក្រាបបទល្មើសផ្សេងៗ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធរក្សាទុកអាវុធដោយខុសច្បាប់ (កាំភ្លើងខ្លី១ដើម)  ក្នុងក្រុងព្រះសីហនុ


ប្រតិបត្តិការនេះធ្វើឡើងនាយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដោយអនុវត្តតាមអនុសាសន៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ​ និងមានចង្អុលបង្ហាញពីសំណាក់ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្ត ដឹកនាំបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ឌិន លីក្រូ ស្នងការរងផែនការងារ គ្រប់គ្រងអាវុធគ្រឿងផ្ទុះ។ 


ក្នុងកំឡុងចុះត្រួតពិនិត្យ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ជាជាតិខ្មែរ ក្រោយសមត្ថកិច្ចឆែកឆេររកឃើញអាវុធខ្លី១ដើម ក្នុងរថយន្តរបស់ជនសង្ស័យ ហើយពុំមានឯកសារបញ្ជាក់។


ករណីនេះ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង២ ទៅសាកសួរបន្ថែមនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕









Previous Post Next Post