ភ្នំពេញ: ប្រជាពលរដ្ឋមានការងើយឆ្ងល់ទៅលើរថយន្តសង្រ្គោះមួយគ្រឿងរបស់មណ្ឌលសុខភាពព្រៃទទឹង មកយកជនរងគ្រោះដែលគ្រោះថ្នាក់ចរាចរណ៍រវ៉ាងរថយន្តនឹងម៉ូតូបណ្ដាលអោយបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុនៅវេលម៉ោង៧.៣០នាទីយប់ថ្ងៃទី២០ខែតុលាឆ្នាំ២០២៥នៅតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី៣ស្ថិតនៅសង្កាត់ទៀន ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបាននិយាយថារថយន្តខាងលើនេះអ្នកលើកជនរងគ្រោះដាក់លើរថយន្តដោយអ្នកលើកមិនមានឯកសណ្ឋានឡូហ្គោនឹងស្រោមដៃត្រឹមត្រូវនោះទេ ធ្វើអោយប្រជាពលរដ្ឋឆ្ងល់ទៅលើរថយន្តសង្រ្គោះអង្គភាពរបស់ខ្លួនបែបនេះ តើរថយន្តសង្រ្គោះរបស់មណ្ឌលសុខភាពព្រៃទទឹងខាងលើនេះខ្វះឯកសណ្ឋានមែនបានជាមិនពាក់បែបនេះធ្វើអោយប្រជាពលរដ្ឋមានការងើយឆ្ងល់គ្រប់គ្នាបែបនេះ។
ប្រជាពលរដ្ឋសូមសកំណូមពរ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងសុខាភិបាលជួយពិនិត្យនឹងកែតម្រូវទៅលើអ្នកបើករថយន្តខាងលើនេះផងដោយក្ដីអនុគ្រោះ។







