ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការជាតិថ្នាក់ ដើម្បីពិនិត្យបញ្ជីឈ្មោះទណ្ឌិតសម្រាប់ស្នើសុំអនុគ្រោះទោសក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិ ឆ្នាំ២០២៥
គេហទំព័រ CRN (www.k-crnnews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
អាស័យដ្ឋានអង្គភាពស្ថិតនៅផ្លូវលំ ក្នុងភូមិដេីមគ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល សូមអរគុណ...!

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការជាតិថ្នាក់ ដើម្បីពិនិត្យបញ្ជីឈ្មោះទណ្ឌិតសម្រាប់ស្នើសុំអនុគ្រោះទោសក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិ ឆ្នាំ២០២៥


រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ៍ ទី២១ ខែតុលា ឆ្នាំ២០២៥ នាទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌  និងជាសមាជិកគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិ ដើម្បីពិនិត្យបញ្ជីឈ្មោះទណ្ឌិតសម្រាប់ការស្នើសុំអនុគ្រោះទោសក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ។ 

សូមបញ្ជាក់ជូនថា បញ្ជីឈ្មោះទណ្ឌិតដែលបានស្នើសុំអនុគ្រោះទោសក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិ សម្រាប់ឆ្នាំ២០២៥ ទទួលបានពីពន្ធនាគាររាជធានី-ខេត្ត ចំនួន២៤ មណ្ឌលអប់រំកែប្រែចំនួន៤ និងមណ្ឌលស្តារយុវនីតិសម្បទា មានទណ្ឌិតសរុបចំនួន ១០៦៤ នាក់ (ស្រី ៧៥ នាក់) ដោយក្នុងនោះបានស្នើសុំបន្ធូរបន្ថយទោសចំនួន ១០៦៣ នាក់ (ស្រី ៧៥ នាក់) និងស្នើសុំលើកលែងទោសចំនួន ១ នាក់។ 

ជាមួយគ្នានោះ បន្ទាប់ពីការពិនិត្យ និងសម្រេចលើបញ្ជីឈ្មោះទណ្ឌិតសម្រាប់ការស្នើសុំអនុគ្រោះទោសក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិ ឆ្នាំ២០២៥រួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានដឹកនាំពិភាក្សាលើការងារគន្លឹះមួយចំនួន ដើម្បីចូលរួមដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារផងដែរ៕







Previous Post Next Post