កូនតិរច្ឆានម្នាក់ហ៊ានលើកកាំបិតដេញកាប់ឪពុកម្តាយខ្លួនឯង ដោយសារអំណាចគ្រឿងញៀន ត្រូវសមត្ថកិច្ចស្រុកសំរោងបង្ក្រាបបានហេីយ
គេហទំព័រ CRN (www.k-crnnews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
អាស័យដ្ឋានអង្គភាពស្ថិតនៅផ្លូវលំ ក្នុងភូមិដេីមគ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល សូមអរគុណ...!

កូនតិរច្ឆានម្នាក់ហ៊ានលើកកាំបិតដេញកាប់ឪពុកម្តាយខ្លួនឯង ដោយសារអំណាចគ្រឿងញៀន ត្រូវសមត្ថកិច្ចស្រុកសំរោងបង្ក្រាបបានហេីយ


បុរសម្នាក់ដែលជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន បានប្រើឥទ្ធិពលនៃសារធាតុញៀនរហូតដល់ហ៊ានលើកកាំបិតបុ័ងតោ ដេញកាប់ទៅលើឪពុកម្តាយបង្កើតរបស់ខ្លួនឯង។ សំណាងល្អ កម្លាំងសមត្ថកិច្ចនគរបាលស្រុកសំរោង ខេត្តតាកែវ បានចុះទៅបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបានទាន់ពេលវេលា។ ហេតុការណ៍ដ៏អសីលធម៌នេះបានកើតឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅចំណុចភូមិអារោង ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបានកើតឡើងដោយសារអំណាចនិងឥទ្ធិពលនៃគ្រឿងញៀន ដែលបានធ្វើឲ្យជនសង្ស័យមានការបំផ្លិចបំផ្លាញទៅលើខ្លួនឯង អ្នកដទៃ និងក្រុមគ្រួសារ ក៏ដូចជាសង្គមជាតិផងដែរ។

កម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសំរោង បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្លា ចុះទៅបង្ក្រាបជនសង្ស័យដែលកំពុងប្រើកាំបិតបុ័ងតោដេញកាប់ឪពុកម្តាយរបស់ខ្លួន។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដែលគំរាមកំហែងដល់អាយុជីវិតឪពុកម្តាយរបស់ជនសង្ស័យ។

បច្ចុប្បន្ន ជនសង្ស័យដែលប្រើប្រាស់គ្រឿងញៀន និងហ៊ានបង្កហិង្សាលើក្រុមគ្រួសារនេះ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកសំរោង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕


Previous Post Next Post