រាជធានីភ្នំពេញ. ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្ដម ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ខែ តុលា ឆ្នាំ២០២៥ក្រោមការបញ្ជារពីរ លោកស្នងការរង ប៊ុន សត្យា ទទួលផែនការ
ងារព្រហ្មទណ្ឌ រាជធានីភ្នំពេញ លោកប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ
លោកវរៈសេនីយ៍ឯក ម៉ម សាវន បានដឹកនាំកំលាំងចុះបង្ក្រាបដោយផ្ទាល់ នឹងបានឃាត់ខ្លួន ជនសង្ស័យចំនួន ៦នាក់ និងម៉ូតូ៤គ្រឿង ដាវ(ធ្វេីសកម្មភាពកាប់ជនរងគ្រោះ) ២ដេីម។
-ការិយាល័យជំនាញនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវបង្រ្កាប :
ករណីទី១: លួចមានស្ងានទម្ងន់ទោស បណ្តាលអោយជនរងគ្រោះម្នាក់រងរបួសធ្ងន់ (ធ្លាយពោះ) កាប់ប្លន់ (យកម៉ូតូ) នៅចំណុច ផ្លូវមហាវិថីឈ្នះឈ្នះ ក្រុមទី១៤ ភូមិបាក់ខែងលេីសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល ០៤ម៉៣០នាទី ថ្ងៃទី១៧ ខែតុលាឆ្នាំ ២០២៥។
ករណីទី២: លួចមានស្ងានទម្ងន់ទោស បណ្តាលអោយជនរងគ្រោះជាបុរស រងរបួស ធ្ងន់ (យកម៉ូតូ) ផ្លូវ ៣០ម៉ែត្រ ភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល ២ម៉១០នាទី ថ្ងៃទី១៣ខែតុលា ឆ្នាំ ២០២៥។
ជនសង្ស័យ
-ឃាត់ជនសង្ស័យ សរុប ៦នាក់
១-ឈ្មោះ ធី សុខថា ហៅ ញ៉ាញ ភេទប្រុស អាយុ២០ឆ្នាំ
២-ឈ្មោះ ភឿន វុធឌី ហៅឌី ភេទប្រុស អាយុ២៥ឆ្នាំ
៣-ឈ្មោះ សរ ដេវីត ហៅ វិត ភេទប្រុស អាយុ២០ឆ្នាំ
៤-ឈ្មោះ អុច សូលីម៉ាទូសុីង ហៅ សុីង ភេទប្រុស អាយុ២០ឆ្នាំ
៥-ឈ្មោះ ស្រី គិមសុីរ ហៅ ត្រេន ភេទប្រុស អាយុ១៦ឆ្នាំ
៦-ឈ្មោះ ណឿន វាសនា ហៅ ស្នា ភេទប្រុស អាយុ២០ឆ្នាំ
ការិយាល័យ ជំនាញកំពុងស្រាវជ្រាវបន្តយកបក្សពួកសេះសល់បន្តទៀត។
# បញ្ចាក់ មុខសញ្ញាសេះសល់ និងរត់គេចខ្លួន ដែលសកម្ម ក្នុង សកម្មភាពលួច មានស្ថានទំនង់ទោស (ធាក់កាប់និងវាយប្លន់) សមត្ថកិច្ចនិងតាមបង្ក្រាបឲ្យដល់ឬសគល់ដោយមិនយោគយល់នោះឡើយ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕











