រាជធានីភ្នំពេញ. ច្បាស់ការពីមេធាវីម្នាក់ដែលស្នេីសុំមិនបញ្ចេញឈ្មោះបានបង្ហេីបអោយដឹងនៅសៀលថ្ងៃនេះថា លោកឧត្ដមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលកំពុងផ្ទុះរឿងអាស្រូវយកលុយជនរងគ្រោះ ២លានលានដុល្លារ រត់ការការងារអោយជនរងគ្រោះមិនបានសម្រេចនោះមានបំណងគេចខ្លួនចេញក្រៅប្រទេស ។ ប្រភពបន្ថែមថា លោកឧត្ដមសេនីយ៍ទោ គង់ វុទ្ធី បានដាក់ពាក្យសុំច្បាប់ ប្រធានអង្គភាព ដេីម្បីទៅព្យាបាលជំងឺនៅក្រៅប្រទេស ។
ការសុំច្បាប់ទៅពិនិត្យជំងឺនៅក្រៅប្រទេសបានកេីតឡេីងបន្ទាប់ពីលោក ផែង វណ្ណៈ អគ្គនាយក PVN News ទម្លាយរឿងអាស្រូវស៉ីដាច់លុយជនរងគ្រោះ ២លានដុល្លារ ក្នុងការរត់ការការងារមួយអោយជនរងគ្រោះ តែរត់ការមិនបានសម្រេចមិនអោយលុយជនរងគ្រោះវិញ ។
ដូច្នេះដេីម្បីផ្ដល់យុត្តិធម៌អោយជនរងគ្រោះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាពិសេស មន្រ្តីនគរបាលអន្តោប្រវេសន៍ប្រចាំការនៅតាមច្រកអន្តរជាតិ គួរធ្វើការហាមឃាត់ កុំអោយលោកឧត្ដមសេនីយ៍ទោ គង់ វុទ្ធី ចាកចេញទៅក្រៅប្រទេស ។ បេីលោកឧត្ដមសេនីយ៍ទោ គង់ វុទ្ធី ចាកចេញទៅ គឺគ្មានថ្ងៃវិលត្រលប់មកវិញទេ ។


