បុរសម្នាក់កំពុងជិះកង់ហាត់ប្រាណលេីគន្លងផ្លូវរថយន្ត ត្រូវរថយន្ដក្រឡុកសុីម៉ងត៍ បេីកទៅបុកពីក្រោយបណ្តាលឲ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ហើយរថយន្តបង្កបើកអូសកង់ទៅជាមួយរហូតគេចខ្លួនបាត់ កាលពីវេលាម៉ោង៥:៣០នាទីព្រឹក ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមផ្លូវហាណូយ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ បានដឹកនាំកម្លាំងធ្វេីការស្រាវជ្រាវ តាមរករថយន្តបង្កនោះឃេីញហេីយ កំពុងរងចាំផ្នែកជំនាញធ្វេីការបន្តតាមនីតិវិធី ចំណែកសពត្រូវបានធ្វេីឯកសារកំណត់ហេតុ ប្រគល់ជូនសាច់ញាតិក្រុមគ្រួសារចាត់ចែងយកទៅធ្វេីបុណ្យតាមប្រពៃណី ៕