រថយន្តដឹកទំនិញ អ្នកបេីកបរ អត់បានមេីលប៉ារ៉ាស់ ទាក់ក្រណាត់ធ្លាក់រាយប៉ាយពេញផ្លូវនៅចំនុចស្ពានឳកាសតេជោក្បាលថ្នល់
គេហទំព័រ CRN (www.k-crnnews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
អាស័យដ្ឋានអង្គភាពស្ថិតនៅផ្លូវលំ ក្នុងភូមិដេីមគ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល សូមអរគុណ...!

រថយន្តដឹកទំនិញ អ្នកបេីកបរ អត់បានមេីលប៉ារ៉ាស់ ទាក់ក្រណាត់ធ្លាក់រាយប៉ាយពេញផ្លូវនៅចំនុចស្ពានឳកាសតេជោក្បាលថ្នល់

 


សមត្ថកិច្ចបិទ​ចរាចរណ៍នៅចំណុចគល់ស្ពាន​អាកាស​មរតកតេជោ​ (មកពីផ្លូវ៦០ម៉ែត្រ​, មកពី​ផ្លូវ២៧១, មកពីផ្លូវព្រះនរោត្តមនិងច្បារអំពៅ) ជាបណ្ដោះអាសន្ន​ មូលហេតុ ដោយសារតែ មានរថយន្តដឹកទំនិញធុនធំ​ ម៉ាក HYUNDAI ស្លាកលេខភ្នំពេញ 3C-8951 ដឹកធុងជ័រខ្ពស់ពេក បេីកឡេីងស្ពានអាកាសមរតកតេជោ មិនបានដឹងថា​ មានបារ៉ាស់កំណត់កម្ពស់រថយន្តឆ្លងកាត់ស្ពានឡេីយ លុះបេីកចុះពីលេីស្ពានវិញ​ មកដល់គល់ស្ពានអាកាសមរតកតេជោ​ ស្រាប់តែទេីស​បារ៉ាស់ដែលកំណត់កម្ពស់ (ត្រឹម3,6ម៉ែត្រប៉ុណ្ណោះ) មិនអាចឆ្លងកាត់បាន​ និងមិនអាច​ថយក្រោយឡេីងស្ពានបាន​ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរ​រាយការណ៍​ប្រាប់សមត្ថកិច្ចនគរបាលខណ្ឌចំការមន​ ចុះជួយអន្តរាគមន៍​ និងឲ្យអ្នកបេីកបររថយន្តដឹកទំនិញខាងលេី ទម្លាក់​សម្ភារៈដែលដឹកខ្ពស់ហួសបារ៉ាស់ចេញ​ ទេីបអាច​ធ្វេីដំណេីរឆ្លងកាត់បាន​ ហេតុការណ៍នេះ​កេីតឡេីងកាលីម៉ោងជាង៥ទៀបភ្លឺ​ ថ្ងៃទី៣១ ខែតុលា​ ឆ្នាំ២០២៥នេះ​ នៅចំណុចស្ពានអាកាសមរតកតេជោ​ ជាប់ផ្លូវព្រះមុនីវង្ស​ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ 

សូមបញ្ជាក់ថា​ នៅត្រង់ចំណុចគល់ស្ពាន(ទិសដៅពីច្បារអំពៅ និងពីផ្លូវព្រះនរោត្តម)ឡេីងស្ពានអាកាសមរតកតេជោ ស្ថិតក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក៏មានបារ៉ាស់កំណត់កម្ពស់រថយន្តឆ្លងកាត់លេីស្ពានដែរ​ តែបារ៉ាស់កំណត់កម្ពស់ខាងលេី ត្រូវបាន​រថយន្តសណ្ដោងកុងតឺន័រធុនធំ​បេីកបុកបាក់ធ្លាក់សង្កត់លេីរថយន្ត​ LAND CRUISER កាលពីម៉ោងជាង៩យប់​ ថ្ងៃទី១២ ខែតុលា​ ឆ្នាំ២០២៥កន្លងទៅ​ មិនទាន់ឃេីញជួសជុលដាក់ថ្មីឡេីងវិញនៅឡេីយទេ​ ទេីបបានជារថយន្តដឹកទំនិញខ្ពស់ជាងបារ៉ាស់កំណត់កម្ពស់ឆ្លងកាត់ស្ពាន​ អាចបេីកឡេីងស្ពានបានមកទេីសនៅចុងស្ពានម្ខាងទៀតបែបនេះ​ តេីការជួសជុល​សម្ភារៈ ថែរក្សា​ស្ពាននេះ​ ចំណាយពេលយូរប៉ុណ្ណា បានជាទុកចោលរហូតដល់លេីសកន្លះខែហេីយមិនទាន់ឃេីញ​ផ្នែកជំនាញ​ពាក់ព័ន្ធជួសជុលឡេីងវិញ? ឬការងារប៉ុណ្ណឹង​ រងចាំថ្នាក់ដឹកនាំជាន់ខ្ពស់សម្រេចទេីបអាចជួសជុលបាន….???​ ។









Previous Post Next Post