សូមគោរពរាយការណ៍ជួនលោកអភិបាលខណ្ឌ ទីតាំងល្បែងសុីសងប្រភេទឡូតូ នៅតាមបណ្ដោយផ្លូវ 2CA ច្រកផ្លូវចូលអ្នកតា នៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ខ្ញុំបានរាយការណ៍ជួនលោកមេប៉ុស្តិ៍ ៣ដងរួចមកហើយប៉ុន្តែមិនមានប្រសិទ្ធិភាពនោះទេ ដោយលោកបានត្រឹមតែនិយាយថាចាំរាយការណ៍ទៅចៅសង្កាត់ទៅវិញ...⁉️
ឬក៏ទីតាំងខាងលើនេះលោកមេប៉ុស្តិ៍ មិនហ៊ានបង្ក្រាប...⁉️ អញ្ចឹងមានតែរាយការណ៍ជួនលោកអភិបាលតែប៉ុណ្ណោះ ដើម្បីចាត់ឲ្យមន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យ ហើយយើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថាលោកអភិបាលនិងមានវិធានការចំពោះទីតាំងល្បែងសុីសង និងអ្នកផ្ដល់ទីតាំងខាងលើនេះ ដើម្បីភូមិ ឃុំ មានសុវត្ថិភាព គ្មានល្បែងសុីសង។

