នៅទីបំផុត! មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានហៅលោកវរសេនីយ៍ឯក យី សំអូន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ឱ្យចូលបំភ្លឺដោះស្រាយតាមផ្លូវច្បាប់ និងអនុវត្តបទវិន័យកងទ័ព
គេហទំព័រ CRN (www.k-crnnews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
អាស័យដ្ឋានអង្គភាពស្ថិតនៅផ្លូវលំ ក្នុងភូមិដេីមគ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល សូមអរគុណ...!

នៅទីបំផុត! មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានហៅលោកវរសេនីយ៍ឯក យី សំអូន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ឱ្យចូលបំភ្លឺដោះស្រាយតាមផ្លូវច្បាប់ និងអនុវត្តបទវិន័យកងទ័ព

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦នេះថា កងរាជអាវុធហត្ថបានឃើញព័ត៌មានបង្ហោះតាមបណ្ដាញព័ត៌មានសង្គម ពាក់ព័ន្ធនាយទាហាននៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលបានបង្កគ្រោះចរាចរណ៍ កាលពីយប់ថ្ងៃទី១៤ ខែកញ្ញា នេះ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានមេត្តាជ្រាបថា លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានហៅលោកវរសេនីយ៍ឯក យី សំអូន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ឱ្យចូលបំភ្លឺដោះស្រាយតាមផ្លូវច្បាប់ និងអនុវត្តបទវិន័យកងទ័ព។ បើតាមអ្នកនោះពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅខណៈនេះ លោកវរសេនីយ៍ឯក យី សំអូន បាននិងកំពុងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ សូមជម្រាបថាវេលាម៉ោងប្រមាណ១១យប់​ ថ្ងៃទី១៤ខែកញ្ញា​ ឆ្នាំ​២០២៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅលេីផ្លូវសហព័ន្ធរុស្សុី​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​។ បើតាមប្រភពព័ត៌មានបុរសបើករថយន្តស៊េរីទំនេីប​ម៉ាក FORD RANGER ពាក់ផ្លាកលេខខេមរភូមិន្ទ​.09-2-3907 បើកបរក្នុងល្បឿនលឿនបុករះរថយន្ត២គ្រឿងនិងម៉ូតូ១គ្រឿងបណ្ដាលឲ្យមនុស្សម្នាក់រងរបួសបញ្ជូនទៅមន្ទីពេទ្យ​។ អ្នកបើករថយន្តបង្កហេតុត្រូវបានគេស្គាល់ថា វរសេនីយ៍ឯក យី សំអូន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដោយបើកបរសង្ស័យក្នុងស្ថានភាពស្រវឹងស្រា៕
Previous Post Next Post