នាយ តាក់ស៊ី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ «អ្នកម្តាយមនុស្សធម៌» សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានចាត់ឱ្យ លោកជំទាវ ហួន ចន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា ព្រមទាំងក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ រួមមាន៖ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន មកឧបត្ថម្ភជូនរូបលោកដោយផ្ទាល់ដល់មន្ទីរពេទ្យព្រះកុសុមៈ។
នៅក្នុងឱកាសនោះ លោកជំទាវ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយក្តីអាណិតស្រឡាញ់ និងពាក្យជូនពរឱ្យខ្ញុំបាទឆាប់បានជាសះស្បើយឡើងវិញពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផងដែរ។
ទន្ទឹមនឹងនេះ លោកបសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះលោកគ្រូពេទ្យ និងអ្នកគ្រូពេទ្យនៃ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលបានយកចិត្តទុកដាក់ និងមើលថែទាំព្យាបាលជំងឺរបស់ខ្ញុំបាទយ៉ាងដិតដល់បំផុត។
ជាទីបញ្ចប់ នាយ តាក់ស៊ី សូមគោរពជូនពរបវរមហាប្រសើរជូនចំពោះ៖
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី
សូមសម្តេច និងលោកជំទាវ ជួបប្រទះតែសេចក្តីសុខ សុភមង្គល មានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន និងមានជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេសជាតិ និងធ្វើជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជាពលរដ្ឋខ្មែរជារៀងរហូត។
ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៦

