ខេត្តកណ្តាល÷សំណង់រ៉ឹង២ល្វែងនៅជិតគ្នា នៅតាមបណ្តោយព្រែក ស្ថិតនៅក្នុងភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពួល ខេត្តកណ្តាល ត្រូវបានផ្អាកការសាងសង់ហើយ មិនដឹងថាម្ចាស់ សំណង់ខាងលើខ្សោយធន់ ឬអាជ្ញាធរចុះមកហាមឃាត់ អោយបញ្ឈប់ការសាងសង់នោះទេ?។ សំណង់រ៉ឹង២ល្វែងនៅជិតគ្នានេះ មិនដឹងថាមានច្បាប់ អនុញ្ញាតិអោយសាងសង់ ពីអាជ្ញាធរជំនាញ ជាពិសេសដីធ្លីមានប្លង់កម្មសិទ្ធដែលឬទេ ដែលកំពុងសាងសង់ជាប់និងចំណីព្រែក។ លោកយី យ៉េន ចៅហ្វាយស្រុកមុខកំពូល គួរនាំកូនចៅ ចុះទៅពិនិត្យមើលផង ការសាងសង់សំណង់រ៉ឹង ខាងលើនេះ តើបច្ចេកទេស នៃការសាងសង់ រងផលប៉ះពាល់ដល់ចំណីព្រែកដែលឬទេ? បើទោះបីជាសំណង់ខាងលើនេះ បានផ្អាកការសាងសង់យាងណាក៍ដោយ។ជាពិសេសពិនិត្យមើលផងតើដីធ្លីសំណង់រ៉ឹងខាងលើនេះ មានប្លង់កម្មសិទ្ធ ឬមានច្បាប់អនុញ្ញាតិ អោយសាងសង់ ពីអាជ្ញាធរជំនាញដែលឬទេ? ។ ប្រជាពលរដ្ឋ រស់នៅជិតសំណង់រ៉ឹង ខាងលើនេះ បានលើកឡើងថា?សង់សំណង់រ៉ឹង ខាងលើនេះ ប្រហែលជាខុសច្បាប់ហើយ ទើបផ្អាកការសាងសង់បែបនេះ មិនមែនម្ចាស់សំណង់ខ្សោយធន់ទេ? ពីព្រោះការសាងសង់ ពិនិត្យមើលទៅ អាចរងផលប៉ះពាល់ ដល់ចំណីព្រែក។ប្រជាពលរដ្ឋសំណូមពរដល់មន្ទីជំនាញពាក់ព័ន្ធ នៅក្នុងខេត្តកណ្តាល ជាពិសេសក្រសួងពាក់ព័ន្ធ សូមមេត្តាជួយពិនិត្យមើលសំណង់រ៉ឹងខាងលើនេះផង តើរងផលប៉ះពាល់ដែលឬទេ?ដើម្បីមានចំណាត់ការ៕
#ប្រភពព័ត៌មានពី_សាន់ដេ






