យុវជនម្នាក់អះអាងថា ជនរងគ្រោះប្តឹងផ្អើលសមត្ថកិច្ច ករណីក្រុមអ្នកអះអាងជា «នគរបាលទេសចរណ៍» ឃាត់ខ្លួនជំរិ.តទារប្រាក់ និងបង្ខាំ .ងមនុស្សខុ.សច្បា.ប់
គេហទំព័រ CRN (www.k-crnnews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
អាស័យដ្ឋានអង្គភាពស្ថិតនៅផ្លូវលំ ក្នុងភូមិដេីមគ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល សូមអរគុណ...!

យុវជនម្នាក់អះអាងថា ជនរងគ្រោះប្តឹងផ្អើលសមត្ថកិច្ច ករណីក្រុមអ្នកអះអាងជា «នគរបាលទេសចរណ៍» ឃាត់ខ្លួនជំរិ.តទារប្រាក់ និងបង្ខាំ .ងមនុស្សខុ.សច្បា.ប់


រាជធានីភ្នំពេញ៖ មានករណីធ្លាក់ទឹកចិត្ត និងផ្ទុះការតវ៉ាផ្លូវច្បាប់មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ឈ្មោះ ហួត សិទ្ធិរាជ (អាយុ ២៥ឆ្នាំ) បានដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីស្វែងរកយុត្តិធម៌ ក្រោយពីរូបលោកត្រូវក្រុមមនុស្សមួយក្រុមដែលអះអាងខ្លួនជា «នគរបាលទេសចរណ៍» ធ្វើការឃាត់ខ្លួន ជំរិតទារប្រាក់ និងបង្ខាំងទុកដោយខុសច្បាប់។

ក្រុមជនដែលត្រូវរងការចោទប្រកាន់៖

នៅក្នុងពាក្យបណ្តឹង ជនរងគ្រោះបានចង្អុលបង្ហាញឈ្មោះបុគ្គលចំនួន ៣ នាក់ រួមមាន៖

១. ឈ្មោះ រុន រ័ត្នវាសនា ភេទប្រុស អាយុ ៥៤ ឆ្នាំ (ស្នាក់នៅខណ្ឌទួលគោក)

២. ឈ្មោះ លីម កុក ជាំង ភេទប្រុស អាយុ ៣៧ ឆ្នាំ (ស្នាក់នៅខណ្ឌជ្រោយចង្វារ)

៣. ឈ្មោះ ឡាច បុប្ផាភក្ដី ភេទស្រី អាយុ ៣២ ឆ្នាំ (ស្នាក់នៅខណ្ឌជ្រោយចង្វារ)

(ព្រមទាំងបក្សពួកដទៃទៀត)

ដំណើររឿង និងសកម្មភាពល្មើសច្បាប់៖

 ការឃាត់ខ្លួន និងបង្ខាំងមនុស្សខុសច្បាប់៖ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងចន្លោះពី ១៧:០០ នាទី ដល់ ១៨:០០ នាទី នៅចំណុចក្រោយក្រុមហ៊ុនទូរស័ព្ទសែលកាត មានក្រុមមនុស្សមួយក្រុមអះអាងថាខ្លួនជា «នគរបាលទេសចរណ៍» ដឹកនាំដោយឈ្មោះ រុន រ័ត្នវាសនា បានមកចាប់បង្ខំជនរងគ្រោះបញ្ចូលឡាន រួចនាំយកទៅបង្ខាំងទុកនៅនាយកដ្ឋាននគរបាលទេសចរណ៍ នៃក្រសួងមហាផ្ទៃ ដោយគ្មានដីកា ឬការដឹងឮពីព្រះរាជអាជ្ញានោះឡើយ។

 ការគំរាមកំហែង និងជំរិតទារប្រាក់៖ ក្រោយមក ក្រុមជនសង្ស័យរួមមានឈ្មោះ លីម កុក ជាំង, ឡាច បុប្ផាភក្ដី, រុន រ័ត្នវាសនា និងបក្សពួក បានព្យាយាមសម្លុត និងបង្ខំឱ្យជនរងគ្រោះបើកលុយពីគណនីធនាគារអេស៊ីលីដារបស់បងស្រីជនរងគ្រោះ (ឈ្មោះ សុខ គីម)។ ពួកគេថែមទាំងបាននាំជនរងគ្រោះទៅបង្ខាំងទុកបន្តនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងបង្ខំឱ្យបងស្រីជនរងគ្រោះមកផ្តិតមេដៃលើឯកសារមួយចំនួនទៀតផង។

 ការបង្ខំឱ្យដកប្រាក់ ៥០,៥០០០ ដុល្លារ៖ លុះដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ក្រុមជនសង្ស័យបាននាំខ្លួនជនរងគ្រោះទៅកាន់ធនាគារអេស៊ីលីដា ទីស្នាក់ការកណ្តាលដូនពេញ ដើម្បីបង្ខំឱ្យបងស្រីជនរងគ្រោះដកប្រាក់ចំនួន ៥០,៥០០០ ដុល្លារអាមេរិក (ហាសិបម៉ឺន ប្រាំពាន់ ដុល្លារអាមេរិក) គំរាមថាបើមិនដកប្រាក់ឱ្យទេ ពួកគេនឹងយកជនរងគ្រោះទៅដាក់គុក ២០ ឆ្នាំ។ ក្រោយពីទទួលបានប្រាក់ហើយ ទើបពួកគេព្រមដោះលែងជនរងគ្រោះឱ្យមានសេរីភាពវិញនៅវេលាម៉ោងប្រហែល ១៦:០០ នាទីរសៀល។

 សំណូមពរ និងការទាមទាររបស់ជនរងគ្រោះ៖

ជនរងគ្រោះបានចាត់ទុកសកម្មភាពរបស់ក្រុមបុគ្គលខាងលើថាជាអំពើ «ចាប់ ឃាត់ខ្លួន និងបង្ខាំងមនុស្សដោយខុសច្បាប់ មានស្ថានទម្ងន់ទោស, ប៉ះពាល់ដល់សេរីភាពបុគ្គល, មិនព្រមដោះលែងបុគ្គលដែលត្រូវជឿថាឃាត់ខ្លួនដោយខុសច្បាប់, គំរាមយក, ផ្តើមគំនិត និង សមគំនិត» ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងជីវភាពគ្រួសារ។

តាមរយៈពាក្យបណ្តឹងនេះ ជនរងគ្រោះបានស្នើសុំដល់ ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ នូវចំណុចសំខាន់ៗដូចខាងក្រោម៖

១. ចាត់វិធានការផ្លូវច្បាប់ ចាប់ខ្លួនឈ្មោះ លីម កុក ជាំង, ឡាច បុប្ផាភក្ដី, រុន រ័ត្នវាសនា និងបក្សពួកតាមនីតិវិធី។

២. បង្គាប់ឱ្យក្រុមជនសង្ស័យសងប្រាក់ចំនួន ៥០,៥០០០ ដុល្លារអាមេរិក មកឱ្យជនរងគ្រោះវិញ។

៣. បង្គាប់ឱ្យក្រុមជនសង្ស័យរួមគ្នាសងសំណងការខូចខាត និងជំងឺចិត្តចំនួន ២០០,០០០ ដុល្លារអាមេរិក បន្ថែមទៀត។

មហាជនកំពុងរង់ចាំមើលចំណាត់ការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ពីសំណាក់អគ្គស្នងការដ្ឋាននគរបាលជាតិ ជុំវិញករណីប្រើប្រាស់ឈ្មោះជាសមត្ថកិច្ចទៅប្រព្រឹត្តអំពើខុសច្បាប់ដ៏ធ្ងន់ធ្ងរមួយនេះ។

ព័ត៌មានលំអិតនៅក្នុងពាក្យបណ្តឹង ៖





Previous Post Next Post