ភ្នំពេញ÷លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការបង្ក្រាបនៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករ កម្ពុជា ជាសេនាធិការដ៏សំខាន់ជួយកិច្ចការលោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុក អគ្គនាយក អគ្គនាយកដ្ឋាន គយនិងរដ្ឋាករ កម្ពុជា ដើម្បីពង្រឹងមន្ត្រីគយ ក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសទំនិញគេចពន្ធ និងទំនិញគ្មានគុណភាព នៅទូទាំងប្រទេស។
កាលពីពេលកន្លងទៅថ្មីៗនេះ អាជ្ញាធរនៅក្នុងរាជធានីភ្នំពេញបានដឹកនាំកម្លាំងឆែកឆេរ រកឃើញសាច់បង្កកនិងទំនិញចោលសៀម រាប់សិបតោន សំងំលាក់ខ្លួននៅក្នុងឃ្លាំងមួយចំនួននៅក្នុងរាជធានីភ្នំពេញ ខណះលោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការបង្ក្រាប នៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករ កម្ពុជា មិនដឹកនាំកម្លាំងឆែកឆេរបង្ក្រាប បែរជាអាជ្ញារធរនៅក្នុងមូលដ្ឋាន ដឹកនាំកម្លាំងបង្ក្រាបទៅវិញ។
ប្រភពព័ត៌មានពី គេហទំព័រ សាន់ដេ

















