អភិបាលរងស្រុកកៀនស្វាយ លោក ស៊ុម ធន ឈរឈ្មោះប្រមូលទិញដីប្រជាពល​រដ្ឋជូនអ្នកឧកញ៉ា ហុង ពីវ, ពលរដ្ឋធ្វើប្លង់ឱ្យហើយ តែលុយបង់មិនគ្រប់នៅសល់លុយជិត ១.៤លានដុល្លារទៀត
គេហទំព័រ CRN (www.k-crnnews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
អាស័យដ្ឋានអង្គភាពស្ថិតនៅផ្លូវលំ ក្នុងភូមិដេីមគ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល សូមអរគុណ...!

អភិបាលរងស្រុកកៀនស្វាយ លោក ស៊ុម ធន ឈរឈ្មោះប្រមូលទិញដីប្រជាពល​រដ្ឋជូនអ្នកឧកញ៉ា ហុង ពីវ, ពលរដ្ឋធ្វើប្លង់ឱ្យហើយ តែលុយបង់មិនគ្រប់នៅសល់លុយជិត ១.៤លានដុល្លារទៀត


(កណ្តាល)៖ ប្រជាពលរដ្ឋចំនួន២៦គ្រួសារ រស់នៅភូមិរទាំងត្បូង ឃុំភូមិត្បូង ស្រុកកៀនស្វាយ ខេត្ត​​កណ្តាល បានអំពាវនាវថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរពាក់ព័ន្ធជួយរកដំណោះស្រាយលើ​ការ​​លក់ដីជូនអ្នកឧកញ៉ា ហុង ពីវ តាមរយៈលោក ស៊ុម ធន អភិបាល​រង​ស្រុកកៀនស្វាយ ខេត្តកណ្តាល តែមិនទទួលបានលុយគ្រប់តាមតម្លៃដី ខណៈប្លង់ដីត្រូវបាន​កាត់​ជូន​អ្នកឧកញ៉ារួចរាល់ហើយ។

        អ្នកស្រី ឆូ វ៉ាន់នឿន តំណាងឱ្យប្រជាពលរដ្ឋទាំង២៦គ្រួសារ បានរៀបរាប់ថា ប្រជាពលរដ្ឋទាំង​២៦​គ្រួសារ ដែលមានដីស្មើនឹង៣៣ក្បាលដី បានព្រមព្រៀងលក់ដីជូនអ្នកឧកញ៉ា ហុង ពីវ តាមរយៈលោក ស៊ុម ធន កាលពីឆ្នាំ២០២៤។ អ្នកស្រី បានបន្តថា ការលក់ដីនេះ បាន​ព្រម​ព្រៀង​គេបង់ប្រាក់ជា៣ដំណាក់កាល ហើយកន្លងមកប្រជាពលរដ្ឋទទួលបានលុយ​សរុប ១ ២៥៩ ៦០០ដុល្លាររួចហើយ ប្រាក់ដែលនៅសល់មានចំនួន ១ ៣៧៤ ៥៩៤ដុល្លារ។

       អ្នកស្រី ឆូ វ៉ាន់នឿន បានបញ្ជាក់ថា មកដល់ពេលបនេះ ប្រជាពលរដ្ឋបានធ្វើប្លង់ផ្ទេរទៅឈ្មោះ​អ្នក​ឧកញ៉ា ហុង ពីវ ដែលជាអ្នកទិញរួចហើយ នៅរង់ចាំតែការបង់លុយបង្គ្រប់ គឺប្រជាពលរដ្ឋនឹង​ប្រគល់​ប្លង់​ជូន​ទៅអ្នកឧកញ៉ា។

      ពាក់ព័ន្ធនឹងបញ្ហានៃការបង់លុយនេះ ប្រជាពលរដ្ឋ និងលោក ស៊ុម ធន ធ្លាប់បានទៅដោះស្រាយ​គ្នានៅសាលាខេត្តកណ្តាល។ តាមរយៈការដោះស្រាយនោះ លោក ស៊ុម ធន បានសន្យា​ដោះ​ស្រាយ តែមិនបានដោះស្រាយតាមកាលបរិច្ឆេទ ដែលបានសន្យានោះឡើយ។ 

       បើតាមប្រជាពលរដ្ឋ បានឱ្យដឹងទៀតថា លោក ស៊ុម ធន បានយកលុយក្រុមហ៊ុនអ្នកឧកញ៉ា ហុង ពីវ ប្រមាណ ៥០ម៉ឺនដុល្លារ តែមិនបានដោះស្រាយថ្លៃដីជូនប្រជាពលរដ្ឋ។

       អ្នកស្រី ឆូ វ៉ាន់នឿន បានអំពាវនាវទៅអ្នកឧកញ៉ា ហុង ពីវ ឱ្យយក​លុយបង់បង្គ្រប់ជូនពួកគាត់ បើមិនដូច្នោះគាត់នឹងយកដីវិញ មិនព្រមលក់ឱ្យនោះឡើយ៕ ប្រភពពីបង វ៉ាន់ សារ៉ាយ

Previous Post Next Post