ខេត្តព្រះសីហនុ ៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញដោយផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ នៅអធ្រាត្រថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានធ្វើប្រតិបត្តិការបង្ក្រាបករណីប្រើប្រាស់អាវុធខុសច្បាប់ នៅក្រុងព្រះសីហនុ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ។ ក្នុងប្រតិបត្តិការ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិចិន (តៃវ៉ាន់) ចំនួន៤នាក់ (ស្លាប់ ១នាក់) ដកហូតអាវុធខ្លី ១ដើម រថយន្ត២គ្រឿង និងវត្ថុសង្ស័យជាសារធាតុញៀន ៣ដុំ ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងបន្តអនុវត្តនីតិវិធីតាមច្បាប់ ៕






