លោក Russ បានសង្កេតឃើញទៀតថា ពាក្យសម្ដីរបស់លោកនាយករដ្ឋមន្ត្រីថៃ បានផ្តោតតែលើការផ្គាប់ចិត្តសាធារណៈមតិតែមួយចំនួនប៉ុណ្ណោះ ប៉ុន្តែមិនបានគិតគូរពីផលប៉ះពាល់រួមលើប្រទេសជាតិឡើយ
គេហទំព័រ CRN (www.k-crnnews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
អាស័យដ្ឋានអង្គភាពស្ថិតនៅផ្លូវលំ ក្នុងភូមិដេីមគ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល សូមអរគុណ...!

លោក Russ បានសង្កេតឃើញទៀតថា ពាក្យសម្ដីរបស់លោកនាយករដ្ឋមន្ត្រីថៃ បានផ្តោតតែលើការផ្គាប់ចិត្តសាធារណៈមតិតែមួយចំនួនប៉ុណ្ណោះ ប៉ុន្តែមិនបានគិតគូរពីផលប៉ះពាល់រួមលើប្រទេសជាតិឡើយ

 


លោក Russ Chalijandra អតីតជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានរិះគន់នាយករដ្ឋមន្ត្រីថៃលោកអានុទីន ថាវោហាសាស្រ្តកន្លងមកជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ និងការប្រកាសបញ្ចប់សន្តិភាពជាមួយកម្ពុជា បាននាំឱ្យមានការផ្អាកការចរចាពាណិជ្ជកម្ម។ លោកបានរិះគន់សេចក្តីថ្លែងការណ៍របស់លោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការបរទេស ថា បម្រើខ្លួនឯង តែបំផ្លាញប្រទេសជាតិ។


លោក Russ Chalijandra បានចោទសួរថា តើវាមានប្រយោជន៍អ្វីខ្លះដែលនាយករដ្ឋមន្ត្រីថៃលោកអានុទីន ទៅប្រឈមមុខជាមួយនឹងអាមេរិក? ហើយវាមានភាពចាំបាច់ អ្វីខ្លះដែលនាំឱ្យនាយករដ្ឋមន្ត្រីថៃកត់សម្គាល់បែបនេះ? 


លោក Russ បានសង្កេតឃើញទៀតថា ពាក្យសម្ដីរបស់លោកនាយករដ្ឋមន្ត្រីថៃ បានផ្តោតតែលើការផ្គាប់ចិត្តសាធារណៈមតិតែមួយចំនួនប៉ុណ្ណោះ ប៉ុន្តែមិនបានគិតគូរពីផលប៉ះពាល់រួមលើប្រទេសជាតិឡើយ ដែលនេះវាបានបង្ហាញពីកង្វះខាតចំណេះដឹង និងការយល់ដឹងអំពីបរិបទគោលនយោបាយការបរទេសរបស់ប្រទេសថៃ។ លោកថា រឿងនេះបានបង្កឱ្យមានការខូចខាតដល់ប្រទេសជាតិ ហើយវានៅតែមិនច្បាស់ថា តើលោកនាយករដ្ឋមន្ត្រីអានុទីនមានបំណងទទួលខុសត្រូវបែបណានៅចំពោះមុខការខូចខាត?


#ជម្លោះព្រំដែនកម្ពុជាថៃ #ពន្ធគយ #អាមេរិក #វិទ្យុវាយោ #vayo #vayoradio

Previous Post Next Post