(ព័ត៌មានបឋម)ល្បីកក្រើកប្រជាពលរដ្ឋក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់ លោក ភុំ វីរ:ឧត្ដម មន្ត្រីប៉ូលីសជាប្អូនបង្កើតរបស់ លោក ភុំ ផៃឌឿម ស្នងការរងទទួលផែនសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ជារៀងរាល់ថ្ងៃយប់ប្រដេញរថយន្តប្រជាពលរដ្ឋជម្រិតទាប្រាក់...?????
គេហទំព័រ CRN (www.k-crnnews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
អាស័យដ្ឋានអង្គភាពស្ថិតនៅផ្លូវលំ ក្នុងភូមិដេីមគ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល សូមអរគុណ...!

(ព័ត៌មានបឋម)ល្បីកក្រើកប្រជាពលរដ្ឋក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់ លោក ភុំ វីរ:ឧត្ដម មន្ត្រីប៉ូលីសជាប្អូនបង្កើតរបស់ លោក ភុំ ផៃឌឿម ស្នងការរងទទួលផែនសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ជារៀងរាល់ថ្ងៃយប់ប្រដេញរថយន្តប្រជាពលរដ្ឋជម្រិតទាប្រាក់...?????


(ខេត្តពោធិ៍សាត់)÷ប្រភពដែលអាចទុកចិត្តបានពីក្នុងស្រុកវាលវែងបានរាយការណ៍ថា ប្រជាពលរដ្ឋមានការភ័យខ្លាច ក្នុងការធ្វើតំណើរពេលយប់ ខណ:បច្ចុប្បន្នមានមន្ត្រីប៉ូលីសប្រឆាំងបទល្មើសសេដ្ឋកិច្ចឈ្មោះ ភុំ វីរ:ឧត្ដម ជិះរថយន្តlexus RX300 ពាក់ស្លាកលេខភ្នំពេញ-2P-1204 បានធ្វើសកម្មភាពប្រដេញរថយន្តរបស់ប្រជាពលរដ្ឋយ៉ាងអាណាធិបតេយ្យជាប្រចាំ នៅពេលដែលពួកគេសង្ស័យថារថយន្តនោះមានដឹកបទល្មើស មិនតែប៉ុណ្ណោះពួកគេប្រដេញរថយន្តរបស់ប្រជាពលរដ្ឋស្លូតត្រង់ បានធ្វើការគំរាមកំហែង និងវាយខ្នោះទាំងដែលប្រជាពលរដ្ឋគ្មានកំហុស បង្កធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំង។

ជាក់ស្ដែងនៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមមន្ត្រីប៉ូលលោក ភុំ វីរ:ឧត្ដម បានប្រដេញវាយបំបែកកញ្ចក់រថយន្តរបស់ប្រជាពលរដ្ឋ ព្រមទាំងវាយខ្នោះជាប់នឹងចង្កូតឡានទៀតផង ។

នឹងនៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅម៉ោង២ នឹង២៥នាទីយប់ ពួកគេបានបើកបររថយន្តម៉ាក lexus RX300 ពាក់ផ្លាកលេខ ភ្នំពេញ-2P-1204 ប្រដេញតាមកាក់ឡានប្រជាពលរដ្ឋដែលកំពុងតែធ្វើដំណើរពេលយប់នៅត្រង់ណុចជិតរង្វង់មូលប្រមោយ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ។

បើតាមប្រជាពលរដ្ឋលោក ភុំ វីរ:ឧត្ដម ជាមន្ត្រីប៉ូលីសប្រឆាំងបទមើលសេដ្ឋកិច្ចខេត្ត ជាប្អូនបង្កើតរបស់ លោក ភុំ ផៃឌឿម ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ប្រជាពលរដ្ឋសូមអំពាវនាវ តាមរយៈសារព័ត៌មាន សូមគោរពលោកឧត្តមសេនីយ៍ទោ ស ថេង ឆ្លងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សូមឱ្យជួយបំភ្លឺផង ពីព្រោះជាប្រជាពលរដ្ឋមានការភ័យខ្លាច ក្នុងការធ្វីដំណេីរពេលយប់.? ៕

Previous Post Next Post