ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានបងប្អូនពលរដ្ឋជាង១០នាក់ដែលរស់នៅអាគារខុនដូរមួយកន្លែង បានប្រមូលផ្តុំគ្នា ធ្វើការដុតសម្បកកង់ឡាន នៅលើច្រកដីឡូតិ៍មួយកន្លែង កែងផ្លូវលេខ១៣៩ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បានបង្កឲ្យមានការភ្ញាក់ផ្អើល ។
បាតុភាពដុតកង់ឡាន បង្កឲ្យមានការភ្ញាក់ផ្អើលនៅមូលដ្ឋានសង្កាត់វាលវង់ ខណ្ឌ៧មករា គឺជាជម្លោះរវាងពលរដ្ឋ និងពលរដ្ឋ ទាក់ទិនរឿងបញ្ហាច្រកចេញចូលលំនៅឋាន ដោយបច្ចុប្បន្នអាជ្ញាធរបានជួយសម្របសម្រួលដោះស្រាយហើយ ៕







