សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូ អញ្ជើញដល់ប្រទេសម៉ាឡេស៊ីដោយសុវត្ថិភាពហើយ
គេហទំព័រ CRN (www.k-crnnews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
អាស័យដ្ឋានអង្គភាពស្ថិតនៅផ្លូវលំ ក្នុងភូមិដេីមគ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល សូមអរគុណ...!

សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូ អញ្ជើញដល់ប្រទេសម៉ាឡេស៊ីដោយសុវត្ថិភាពហើយ



(គូឡាឡាំពួ, ម៉ាឡេស៊ី)៖ បន្ទាប់ពីចំណាយពេលធ្វើដំណើរប្រមាណជាពីរម៉ោង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ានី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ប្រកបដោយសុខសុវត្ថិភាពហើយ។ ដំណើរអញ្ជើញដល់ប្រទេសម៉ាឡេស៊ី សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ទទួលបានការស្វាគមន៍ប្រកបដោយភាពកក់ក្តៅពីសំណាក់​លោកបណ្ឌិត​ Datuk Seri Haji Dzulkefly bin Ahmad រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ម៉ាឡេសុី។ 


សូមបញ្ជាក់ថា នៅរសៀលថ្ងៃសៅរ៍ ៤កើត ខែកត្ដិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវ​នឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញដឹកនាំគៈ​ប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន​លើក​ទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៥-២៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ 


ដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធ​នេះធ្វើឡើងតបតាមការអញ្ជើញរបស់លោក ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥។


យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា អញ្ជើញអមដំណើរសម្ដេចមហា​បវរ​ធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយឧបនាយករដ្ឋមន្តី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ព្រម​ទាំង​តំណាងធុរកិច្ច មកពីសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជាផងដែរ។


ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងដែរថា ក្រោមមូលបទ «បរិយាបន្ន និងចីរភាព» កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសម៉ាឡេស៊ីនាពេលនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥៖ អនា​គត​រួមគ្នារបស់យើង ការពង្រឹងមជ្ឈភាពអាស៊ាន ការជំរុញកិច្ចប្រតិបត្តិការឱ្យ​កាន់តែ​ស៊ី​ជម្រៅជាមួយបណ្ដាដៃគូខាងក្រៅ ការដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ និង​ពិភពលោក ឆ្ពោះទៅរកគោលដៅរួមនៃសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់

និង​សកលលោក។


បើតាមក្រសួងការបរទេសកម្ពុជា អំឡុងពេលស្នាក់នៅទីក្រុងគូឡាឡាំពួ សម្ដេចមហា​បវរធិបតី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំអាស៊ាន និងពិភពលោក​មួយចំនួន​ផងដែរ ដើម្បីពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគី​លើ​បញ្ហានានា ដែលមានផលប្រយោជន៍ទៅវិញទៅមក និងក្តីកង្វល់រួម។

ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធហើយ​នោះ ក្នុងឱកាសស្នាក់នៅប្រទេសម៉ាឡេស៊ីនេះ សម្តេចមហាបវរធិបតី ហ៊ុន សែន ក៏នឹងអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ជាមួយថ្នាក់ដឹកនាំប្រទេសថៃ ក្រោមអធិបតីភាព លោក ដូ ណាល់ត្រាំ ប្រធានាធិបតីអាមេរិកផងដែរ។ កិច្ចព្រម​ព្រៀងសន្តិភាពនេះ គឺឯកសារដ៏សំខាន់ក្នុងការធានាដល់បទឈប់បាញ់ និងការឈានឆ្ពោះទៅរកសន្តិភាពតាមព្រំដែនរវាងកម្ពុជា និងថៃ៕










Previous Post Next Post