សាហាវមែន! ស្ត្រីជនជាតិវៀតណាមម្នាក់ បានដេញកាប់ជាងជួសជុលទូរស័ព្ទម្នាក់បណ្តាលអោយរងរបួសធ្ងន់
គេហទំព័រ CRN (www.k-crnnews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
អាស័យដ្ឋានអង្គភាពស្ថិតនៅផ្លូវលំ ក្នុងភូមិដេីមគ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល សូមអរគុណ...!

សាហាវមែន! ស្ត្រីជនជាតិវៀតណាមម្នាក់ បានដេញកាប់ជាងជួសជុលទូរស័ព្ទម្នាក់បណ្តាលអោយរងរបួសធ្ងន់




ភ្នំពេញ -ស្ត្រីជនជាតិវៀតម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យចាប់វាយខ្នោះភ្លាមៗ បន្ទាប់ពីកាប់ទៅលើបុរសអ្នកលក់ទូរស័ព្ទម្នាក់បណ្តាលអោយរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្រ្គោះភ្លាមៗ។


ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង៥០នាទី ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅម្តុំផ្សារបឹងទំពន់ ផ្លូវបេតុង សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះខាងលើបានដើរទៅទាលុយថ្លៃជួសជុលទូរស័ព្ទនៅផ្ទះរបស់ជនសង្ស័យ ខណៈទាលុយមិនបានហើយបានទាស់សំដីគ្នាទៅវិញទៅមក បន្ទាប់មកជនរងគ្រោះក៏បានដើរត្រលប់ទៅតូបលក់ទូរស័ព្ទរបស់ខ្លួនវិញស្រាប់តែជនសង្ស័យទាញកាំបិតបុ័ងតោ ដេញកាប់ជនរងគ្រោះចំកញ្ចឹងក បណ្តាលអោយរងរបួស ហើយបញ្ជូនទៅសង្រ្គោះភ្លាមៗ។


ក្រោយពេលកើតហេតុកម្លាំងអាវុធហត្ថខណ្ឌមានជ័យចុះទៅអន្តរាគមន៍ចាប់វាយខ្នោះជនសង្ស័យបានភ្លាមៗនិងបញ្ជូនទៅធ្វើការសាកសួនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនិតិវិធី៕




Previous Post Next Post