រាជធានីភ្នំពេញះ បុរសម្នាក់បានខ្ចីរថយន្ត១គ្រឿងពីក្មួយប្រុសរបស់ខ្លួនជិះដោយប្រាប់ថាទៅធ្វើប័ណ្ណ ប ស ស អោយកូនបន្ទាប់មកបានបើកបរក្នុងល្បឿនលឿនដូចហោះ ជ្រុលទៅបុកនាងកម្មការិនីរោងចក្រម្នាក់ ដែលកំពុងជិះម៉ូតូបញ្រ្ចាស់ទិសគ្នាពេញទំហឹង បណ្ដាលឲ្យនាងរងរបួសបាក់ជើង ហើយរថយន្តនោះ ក៏បានរេចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយទឹក ។ ហេតុការណ៍ខាងលើបានកើតឡើងនាវេលាម៉ោង៤និង៣៥នាទីល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៤២ ស្ថិតនៅក្នុងភូមិអំពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះអ៊ីម ស្រីខួច ភេទស្រី អាយុជាង២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិពង្រ សង្កាត់ឪឡោក ខណ្ឌកំបូល រងរបួសបាក់ជើងស្ដាំ ចំណែកបុរសអ្នកបើកបររថយន្តបង្កនោះមិនទាន់ត្រូវបានស្គាល់ឈ្មះនៅឡើយ ។
បុរសម្នាក់បាននិយាយថា រថយន្តខាងលើគឺជារបស់គាត់ ចំណែកអ្នកបើកបររថយន្តគឺជាពូរបស់គាត់ដែរ ហើយពូរូបនេះបានខ្ចីរថយន្តខាងលើជិះដើម្បីទៅធ្វើប័ណ្ណប ស ស អោយកូនក្រោយមកក៏ស្រាប់តែបើកលឿនបុកអ្នកជិះម៉ូតូ បង្កគ្រោះថ្នាក់ចរាចរណ៍បែបនេះតែម្ដង ។