លោកឃឹម សំភារ បញ្ជាឲ្យក្រុមការងារ ចុះពិនិត្យមើលករណី លួចសាងសង់សំណង់រឹងមាំ ចូលដីចំណីទន្លេបាសាក់
គេហទំព័រ CRN (www.k-crnnews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
អាស័យដ្ឋានអង្គភាពស្ថិតនៅផ្លូវលំ ក្នុងភូមិដេីមគ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល សូមអរគុណ...!

លោកឃឹម សំភារ បញ្ជាឲ្យក្រុមការងារ ចុះពិនិត្យមើលករណី លួចសាងសង់សំណង់រឹងមាំ ចូលដីចំណីទន្លេបាសាក់

(កណ្ដាល)៖ លោកឃឹម សំភារ អភិបាលក្រុងតាខ្មៅ បានបញ្ជាឲ្យក្រុមការងារចុះពិនិត្យមើលទីតាំងមួយកន្លែងដែលកំពុងលួចសាងសង់សំណង់គ្រឹះជើងតាងរឹងមាំ ចូលដីចំណីទន្លេបាសាក់។សូមជម្រាបថា ទីតាំងមួយនេះស្ថិតនៅភូមិកោះគ ឃុំរកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ បើតាមការឲ្យដឹងពីលោកអភិបាលក្រុងតាខ្មៅ នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៦នេះថា ក្រុមការងារនឹងចុះទៅពិនិត្យមើលនៅស្អែកនេះ ក្រោយប្រជាពលរដ្ឋ បានធ្វើសេចក្ដីរាយការណ៍ ចូលគ្រុបប្រជាជនខេត្តកណ្ដាល ដើម្បីសិក្សាមើលទៅលើភាពជាក់ស្ដែង ព្រោះសំណង់រឹងមាំនេះពុំបានសុំច្បាប់នោះទេ ។ ទោះយ៉ាងណាលោកអភិបាលក្រុងអំពាវនាវពលរដ្ឋទាំងអស់ដែលមានបំណងសាងសង់សំណង់រឹងផ្សេងៗ ត្រូវសុំច្បាប់ឲ្យបានត្រឹមត្រូវ ហើយកុំរំលោភយកដីចំណីទន្លេ ឬដីចំណីផ្លូវសាធារណៈ។ គួររម្លឹកថា លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានបញ្ជាឲ្យមានការរុះរើរាល់សំណង់ទាំងអស់ដែលសាងសង់រំលោភចូលដីសាធារណរបស់រដ្ឋ ហើយរដ្ឋបាលក្រុងតាខ្មៅបាននិងកំពុងអនុវត្តន៍យ៉ាងសកម្មទៅលើលាររំលោភយកដីសាធារណៈមកធ្វើអាជីវកម្ម ។ ដោយម្ចាស់សំណង់ជាប់មាត់ទន្លេបែជាឆ្លៀតឱកាសលួចសាងសង់សំណង់រឹងមាំចូលដីចំណីទន្លេបាសាក់ទៅវិញដែលផ្ទុយពីគោលបំណងរៀបចំក្រុងរបស់រដ្ឋបាលខេត្តកណ្ដាល ៕ ប្រភពព័ត៌មានពី គេហទំព័រ សាន់ដេ
Previous Post Next Post