លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា៖ អ្នកសារព័ត៌មាន គឺជាតួអង្គដ៏សំខាន់ក្នុងការតាមដាន និងឃ្លាំមើលបញ្ហាសង្គម ជាពិសេសចំណុចអសកម្ម ឬអវិជ្ជមាន ដើម្បីជំរុញឱ្យមានការកែប្រែ និងធ្វើឱ្យប្រសើរឡើង។
គេហទំព័រ CRN (www.k-crnnews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
អាស័យដ្ឋានអង្គភាពស្ថិតនៅផ្លូវលំ ក្នុងភូមិដេីមគ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល សូមអរគុណ...!

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា៖ អ្នកសារព័ត៌មាន គឺជាតួអង្គដ៏សំខាន់ក្នុងការតាមដាន និងឃ្លាំមើលបញ្ហាសង្គម ជាពិសេសចំណុចអសកម្ម ឬអវិជ្ជមាន ដើម្បីជំរុញឱ្យមានការកែប្រែ និងធ្វើឱ្យប្រសើរឡើង។



    ទោះយ៉ាងណាក៏ដោយ អ្នកសារព័ត៌មានមួយចំនួនតូច ពេលខ្លះអាចសរសេរព័ត៌មានដោយផ្អែកលើពាក្យសំដី ឬដំណឹងដែលខ្លួនទទួលបាន ដោយខ្វះការផ្ទៀងផ្ទាត់ ឬការថ្លឹងថ្លែងពាក្យពេចន៍តាមបែបវិជ្ជាជីវៈ។ ការខ្វះការយកចិត្តទុកដាក់បែបនេះ អាចនាំឱ្យមានការប្តឹងផ្តល់តាមផ្លូវច្បាប់ ឬតម្រូវឱ្យធ្វើការកែតម្រូវភ្លាមៗ។ ការតម្រូវឱ្យកែអត្ថបទដែលផ្សាយខុស ឬការប្តឹងទៅតុលាការ គឺជាវិធានការសកលដែលត្រូវបានអនុវត្តជាទូទៅ។ 

   ប្រសិនបើអ្នកសារព័ត៌មានរូបណាមួយត្រូវបានរកឃើញថាមានកំហុសជាបន្តបន្ទាប់ វិធានការទាំងពីរនេះអាចធ្វើឱ្យគាត់បាត់បង់ជំនឿទុកចិត្តពីមហាជន ហើយកេរ្តិ៍ឈ្មោះរបស់គាត់ក៏អាចរងការខូចខាតក្នុងសង្គមអ្នកសារព័ត៌មានផងដែរ។ ក្នុងករណីខ្លះ បុគ្គលនោះអាចត្រូវបានស្ថាប័នរបស់ខ្លួនបណ្តេញចេញពីការងារ។ 

    ចំណែកវិធានការផ្សេងពីនេះ ដូចជាការចាប់ខ្លួន ហើយពេលខ្លះរហូតដល់វាយខ្នោះ ក្នុងករណីដែលមិនមែនជាបទល្មើសជាក់ស្តែង នឹងបង្កឱ្យមានផលប៉ះពាល់ដល់សេរីភាពសារព័ត៌មាន ហើយធ្វើឱ្យរូបភាពរបស់ប្រទេសទាំងមូលរងការខូចខាតបន្ថែមទៀត ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន។        សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត…

Previous Post Next Post