បើកហើយចាប់ផ្ដើមបើកហើយ!ខែថ្មី ដើមឆ្នាំថ្មី!ទីកន្លែងចាស់ជួសជុលថ្មី! នៅលើផ្សារសូរិយាជាន់ទី 5 សំបុកល្បែងស៊ីសងចាប់ផ្ដើមបើកហើយនៅដើមឆ្នាំ 2026 នេះ!សំបុកល្បែងស៊ីសង!ក្នុងនោះមានហ្គេមបាញ់ត្រី! បៀរការរ៉ាត់!និងប្រភេទល្បែងស៊ីសងជាច្រើនមុខទៀត!មាននៅលើផ្សារសូរិយាជាន់ទី 5 មួយនេះ
គេហទំព័រ CRN (www.k-crnnews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
អាស័យដ្ឋានអង្គភាពស្ថិតនៅផ្លូវលំ ក្នុងភូមិដេីមគ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល សូមអរគុណ...!

បើកហើយចាប់ផ្ដើមបើកហើយ!ខែថ្មី ដើមឆ្នាំថ្មី!ទីកន្លែងចាស់ជួសជុលថ្មី! នៅលើផ្សារសូរិយាជាន់ទី 5 សំបុកល្បែងស៊ីសងចាប់ផ្ដើមបើកហើយនៅដើមឆ្នាំ 2026 នេះ!សំបុកល្បែងស៊ីសង!ក្នុងនោះមានហ្គេមបាញ់ត្រី! បៀរការរ៉ាត់!និងប្រភេទល្បែងស៊ីសងជាច្រើនមុខទៀត!មាននៅលើផ្សារសូរិយាជាន់ទី 5 មួយនេះ


ផ្សាយចេញពីភ្នំពេញ:


នៅលើផ្សារសូរិយាជាន់ទី 5 គឺមិនមែនលួចលាក់ក្នុងការបើកទីតាំងឲ្យក្រុមញៀនល្បែងទាំងជនបរទេសនិងជនជាតិខ្មែរ

ទាំងស្រីទាំងប្រុសចូលលេងនោះទេ!

គឺជាការលាតចំហជាសាធារណៈអ្នកណាក៏អាចចូលលេងបានដែរឱ្យតែមានលុយ!

នេះ!បានបញ្ជាក់ឲ្យច្បាស់ថា:គឺជាការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គម

តាមបែបបើកល្បែងស៊ីសងខុសច្បាប់!


ដើម្បីឲ្យប្រជាពលរដ្ឋក៏ដូចជាក្រុមញៀនល្បែងទាំងជនបរទេសនិងជនជាតិខ្មែរ!ទាំងស្រីទាំងប្រុសរកប្រាក់ចំណូលបានយ៉ាងខ្ពស់បំផុតក្នុងមួយខែៗ! ហើយក៏ឆាប់រលាយវិនាសលុយកាក់ទ្រព្យសម្បត្តិរបស់ក្រុមញៀនល្បែងទាំងអស់នោះផងដែរ!


មហាជនក៏ដូចជាអាជីវករលក់ដូរនៅក្នុងផ្សារសូរិយាទាំងមូល!បានឆ្ងល់ថាហេតុអ្វីបានជា!អាជ្ញាធរនិងសមត្ថកិច្ចរាជធានីភ្នំពេញអស់លោកមើលមិនឃើញនៅទីតាំងមួយកន្លែងនេះអញ្ចឹង!


មហាជននិងអាជីវករលក់ដូរក៏ឆ្កល់ទៀតថា:ឬក៏មេបើកសំបុកល្បែងស៊ីសងមួយកន្លែងដ៏ធំនេះ!ប្រហែលគេសែនជ្រូកខ្វៃរាងរាល់ខែហើយមើលទៅ ទើបបានអ្នកតាម្ចាស់ស្រុកមិនកាច់សោះអញ្ចឹង!


សូមបញ្ជាក់ថា:នៅក្នុងខែមករាថ្មីៗនេះ!

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ!ឯកឧត្តមបានបញ្ជាក់យ៉ាងច្បាស់ៗហើយចំៗចំពោះលោកអភិបាលខណ្ឌទាំង 14 ព្រមទាំងលោកអធិការទាំង 14 ខណ្ឌ!ក្រោមឱវាទរបស់សាលារាជធានីភ្នំពេញថា:


សូមលោកអភិបាលខណ្ឌនិងលោកអធិការខណ្ឌទាំងអស់!ត្រូវតែបង្ក្រាបឬបោសសម្អាតឲ្យអស់នៅបទល្មើសចោរលួច!ចោរឆក់!ចោរប្លន់!គ្រឿងញៀននិងល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់!ឲ្យខាងតែបាននៅក្នុងខណ្ឌនីមួយៗរបស់អស់លោកគ្រប់គ្រង!


តែបទបញ្ជានេះវាហាក់បីដូចជាគ្មានប្រសិទ្ធភាពសោះ!ហើយក៏មិនមែនបទបញ្ជាជាលើកទីមួយឬក៏ទីពីរនោះដែរ!

គឺជាបទបញ្ជាជាច្រើនលើកច្រើនសារមកហើយដែលដាក់ឲ្យលោកអភិបាលខណ្ឌក៏ដូចជាលោកអធិការខណ្ឌទាំង 14 នៅក្នុងរាជធានីភ្នំពេញដើម្បីឲ្យមានប្រតិបត្តិការក្នុងការបង្ក្រាបទល្មើសទាំងអស់នេះ!តែសំខាន់គឺនៅដដែល។!


មហាជនទូទៅបាននិយាយថា: នេះគ្រាន់តែជាការលេងបិទពួនរវាងអាជ្ញាធរសមត្ថកិច្ចជាមួយនឹងមេបើកល្បែងស៊ីសងតែប៉ុណ្ណោះ!ហើយជាបទបញ្ជាអង្អែលខ្នងសេះ!សម្រាប់ឡើងជិះសេះតែប៉ុណ្ណោះ!

វាមិនមែនជាបទបញ្ជាយកជាសាច់ការនិងមានប្រសិទ្ធភាពបានឡើយ!!!


ប្រជាពលរដ្ឋបានស្នើសុំទៅដល់ព្រះឥន្ទនៅឋានលើ!សូមលោកដាក់ទេវតាជំនាញ

!ដើម្បីចុះបង្ក្រាបនៅទីតាំងប្រេតនរកមួយកន្លែងនេះផង!ព្រោះអីទីតាំងមួយកន្លែងនេះ!ក៏ជាដើមចមធ្វើឲ្យកើតមាននូវអសន្តិសុខសង្គមផងដែរ!និងដើម្បីឲ្យមានតម្លៃដល់ពាក្យថា: 

ភូមិ សង្កាត់ ឃុំ មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងមហាផ្ទៃបានដាក់ចុះ!!!


ក្នុងការផ្សាយរបស់អង្គភាពសារព័ត៌មានយើងខ្ញុំ!គឺនិយាយតែការពិត!មិនបំភ្លើស

បំភ្លៃ!ពីការពិតឡើយ!មានភស្តុតាងច្បាស់លាស់!ដើម្បីជាកញ្ចក់ឆ្លុះបញ្ចាំង!នៅក្នុងសង្គមបច្ចុប្បន្ន!ដែលបុគ្គលខិលខូចមួយចំនួនឆ្លៀតឱកាសប្រព្រឹត្តតែបទល្មើសនិងអំពើអាក្រក់តែប៉ុណ្ណោះ!!!

រង់ចាំបំភ្លឺពីភាគីពាក់ពន្ធ័រៀងរាល់ម៉ោងធ្វេីការ/081808818


ប្រភពពីSSb news.com

សូមអរគុណ🙏🙏🙏















Previous Post Next Post