កោះហៅ ប៉ូលិសស្រីខណ្ឌសែនសុខម្នាក់ពាក់ព័ន្ធយកលុយចិនតៃវ៉ាន់ ១៦ ម៉ឺនដុល្លារ រត់ការមិនសម្រេចហើយពុំអោយលុយវិញ
គេហទំព័រ CRN (www.k-crnnews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
អាស័យដ្ឋានអង្គភាពស្ថិតនៅផ្លូវលំ ក្នុងភូមិដេីមគ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល សូមអរគុណ...!

កោះហៅ ប៉ូលិសស្រីខណ្ឌសែនសុខម្នាក់ពាក់ព័ន្ធយកលុយចិនតៃវ៉ាន់ ១៦ ម៉ឺនដុល្លារ រត់ការមិនសម្រេចហើយពុំអោយលុយវិញ


ភ្នំពេញ ៖ ​លោកស្រី​អនុសេនីយ៍ឯក ឈុំ សុភា​រុណ ជាមន្ត្រី​នគរបាល​ផ្នែក​ចរាចរណ៍​ខណ្ឌ​សែន​សុខ​ម្នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ អញ្ជើញ​មកសាកសួរ(កោះហៅ) ​បន្ទាប់​ពី​មានការ​ចោទប្រកាន់​ថា យក​លុយចំនួន១៦០,០០០ដុល្លារ រត់ការ​ឯកសារ​ឲ្យ​ជនជាតិ​ចិនតៃវ៉ាន់ ​ចំនួន​១០​នាក់ មិន​បាន​សម្រេច ​ហើយ​ពុំ​ព្រម​ប្រគល់​លុយ​ឲ្យ​ម្ចាស់​គេ​វិញ ​។

     តាម​ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​បាន​ឲ្យ​ដឹង​ថា ថ្មី​ៗ​នេះ​ក្រោយ​ពី​ឃើញ​មានការ​ផ្សព្វផ្សាយ ព័ត៌មាន​នៅ​តាម​បណ្តាញ​សង្គម ដែល​មាន​ខ្លឹមសារ​ថា​ ករណី​ឈ្មោះ ឈុំ សុភា​រុណ ភេទ​ស្រី មន្ត្រី​ចរាចរ​ណ៍ នៃ​អធិការ​នគរបាល​ខណ្ឌ​សែន​សុខ ដោយ​រង​ការ​ចោទប្រកាន់​ថា​ បាន​ទទួលយក​លុយ​ចំនួន ១៦០,០០០ដុល្លារ (​ដប់​ប្រាំមួយ​ម៉ឺន​ដុល្លារ​អា​មេ​រិក​) ដើម្បី​រត់ការ​ឯកសារ​ឲ្យ​ជនជាតិ​ចិនតៃវ៉ាន់​ចំនួន​១០​នាក់ ប៉ុន្តែ​រត់ការ​មិន​បាន​សម្រេច ​ហើយម្ចាស់​ទាមទារ​យក​លុយ​ទាំងនោះ​មក​វិញ ​តែ​មន្ត្រី​នគរបាល​ចរាចរណ៍​ខាងលើ​ មិន​ព្រម​ប្រគល់​លុយ​ទាំងនោះ​ មក​ម្ចាស់​ដើម​វិញ​នោះ​ឡើយ ​។

     បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ លោកឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​អធិការ​នគរបាល​ខណ្ឌ​សែន​សុខ ធ្វើការ​ស្រាវជ្រាវ ចំពោះ​លោកស្រី​អនុសេនីយ៍ឯក ឈុំ សុភា​រុណ ឋានៈ​នាយ​រង​ផ្នែក​ចរាចរណ៍ ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ គឺ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ អញ្ជើញ​ទៅ​បំភ្លឺ ដើម្បី​សួរនាំ​តាម​ជំនាញ​របស់​សមត្ថកិច្ច ពាក់ព័ន្ធ​ករណី​យក​លុយ​ ចំនួន​១៦០,០០០​ដុល្លារ (​ដប់​ប្រាំមួយ​ម៉ឺន​ដុល្លារ​អា​មេ​រិក​) នៅ​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៦​។ ​ទោះបីជា​យ៉ាងណា​ គេ​ពុំ​ដឹង​ថា មន្ត្រី​នគរបាលរូប​នោះ​ យក​លុយ​រត់ការ​ឯកសារ​អ្វី​ឡេីយ៕

Previous Post Next Post