ក្តៅចិត្ត អ្នកខ្លះ យកលុយ ដាក់តម្រៀបថតបង្ហោះហ្វេសប៊ុក ថាយកទៅជួយទិញស្រូវពីកសិករពេក ស្រាប់តែ ឧកញ៉ា ម៉ុង ឫទ្ធី ដាក់កប់ៗមាត់ថា នៅមុននេះបន្តិច នាព្រឹកថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ ថា
តាំងនាមរូបខ្ញុំ ជាអ្នកមានបទពិសោធន៍ ធ្វើពានិជ្ជកម្មលើវិស័យ កសិកម្ម កសិឧស្សាហកម្ម អស់រយៈពេលជាង៣០ឆ្នាំកន្លមកហើយ រហូតមកដល់ពេលបច្ចុប្បន្ននេះ ក៏នៅតែបន្ត ប្រកបមុខរបរនេះដោយមិនបោះបង់
បើទោះបីជាត្រូវជួប ឧបសគ្គតូចធំ យ៉ាងណាក្ដី ចំពោះរឿងកសិផលឡើងថ្លៃ ចុះថ្លៃ វាជារឿងធម្មតា របស់ពិភពលោកនេះទៅហើយ យើងមិនអាចស្តីបន្ទោសបង្អាប់បង្ខូចកេរ្ដិ៍ឈ្មោះអ្នកណាបានទេ បើចំពោះរាជរដ្ឋាភិបាល ចង់ឱ្យតែប្រជាជន លក់កសិផល បានតម្លៃថ្លៃទេ
ជាបន្តបន្ទាប់ រហូតមកដល់ពេលបច្ចុប្បន្ននេះ ខ្ញុំបានជួយប្រមូលទិញកសិផលដូចជាពោត ដំឡូងមី កន្ទក់ ចុងអង្ករ ពេលខ្លះជួយទិញស្រូវស្រាល យកមកកិនជាសម្រូប ពីកសិករយើងប្រមាណជាជាង៤០លានដុល្លារ សហរដ្ឋអាមេរិកជារាងរាល់ឆ្នាំ សម្រាប់យកមកចូលរោងចក្រកែច្នៃធ្វើជាចំណីសត្វ ដោយមានសាយឡូនិងឃ្លាំងសម្រាប់ស្តុកគ្រាប់ធញ្ញជាតិសរុបប្របាណជា១០០,០០០សែនតោន ។
. ខ្ញុំមានចម្ងល់ជាខ្លាំងចំពោះអ្នកយកលុយជាច្រេីនមកដាក់តម្រៀបថតបង្ហោះហ្វេសប៊ុក ថានិងយកលុយនេះមកជួយទិញស្រូវពីកសិករ តើពួកគាត់ធ្លាប់មានបទពិសោធន៍បច្ចេទេសលើមុខរបរនេះដែរឬអត់ទេ ហើយគាត់មានជាមូលដ្ឋានគ្រឹះ ដូចជាឡសម្ងួត សាយឡូ ឃ្លាំងស្តុក ម៉ាស៊ិនកិនស្រូវ និងមានទីផ្សារនៅទីណា?
អភ័យទោសផងខ្ញុំនិយាយនេះគ្រាន់តែជាទស្សនផ្ទាល់ខ្លួនតែប៉ុណ្ណឹងទេ។"៕

