ជនសង្ស័យ៣នាក់ក្នុងចំណោម៤នាក់ដែលជំនាញខាងធាក់ប្លន់យកម៉ូតូត្រូវបានបង្ក្រាប ។
គេហទំព័រ CRN (www.k-crnnews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
អាស័យដ្ឋានអង្គភាពស្ថិតនៅផ្លូវលំ ក្នុងភូមិដេីមគ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល សូមអរគុណ...!

ជនសង្ស័យ៣នាក់ក្នុងចំណោម៤នាក់ដែលជំនាញខាងធាក់ប្លន់យកម៉ូតូត្រូវបានបង្ក្រាប ។



អនុវត្តតាមការដឹកនាំបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងផ្នែកព្រហ្មទណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំនិងអធិការដ្ឋាននគរបាលស្រុកស្អាង បានកំណត់មុខសញ្ញាធាក់កាប់ប្លន់ម៉ូតូយ៉ាងសកម្មនៅផ្លូវក្រវ៉ាត់ក្រុងទី៣ ជនសង្ស័យ•ទី១ឈ្មោះសល់ ស៊ីម  •ទី២ឈ្មោះស៊ ស៊ីម •ទី៣ឈ្មោះ រស់ ភ័ត្រ្តា  ជនសង្ស័យទាំង៣នាក់រស់នៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។


លោកវរសេនីយឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានមានប្រសាសន៍ថា សម្រាប់នៅក្នុងក្រុងតាខ្មៅគឺដាច់ខាតមិនអោយក្មេងទំនើងអុកឡុកឬប្រព្រឹត្តបទល្មើសផ្សេងៗតាមទំនើងចិត្តនោះទេ ។









Previous Post Next Post