ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបបំភ្លឺជូនសាធារណជនទៅនឹងបណ្តាញសារព័ត៌មានផ្សព្វផ្សាយជាបន្តបន្ទាប់ពាក់ព័ន្ធលោក សុខ ស៊ីថា បានប្រើអំពើហិង្សាយដោយចេតនា នៅសង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ហើយរត់គេចខ្លួន។
ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកអធិការនគរបាលក្រុងអរិយក្សត្រ ស្រាវជ្រាវបំភ្លឺពាក់ព័ន្ធករណីខាងលើ ជាលទ្ធផល៖
ករណី៖ ហិង្សាដោយចេតនា
គួររំលឹកផងដែរថាកាលពីថ្ងៃទី១៧.១១.២០២៥ វេលាម៉ោង០៩:០០នាទី នៅចំណុច៖ ភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។
ជនរងគ្រោះ ចំនួន០២នាក់
១.ឈ្មោះ ជឹម ធឿន ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។
រងរបួសហូរឈាមក្រោមសាច់ដុំដៃខាងឆ្វេង
២.ឈ្មោះ ជឹម ស៊ីថា ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិលើ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។
រីឯជនសង្ស័យមាន ចំនួន ០៥នាក់ (ឃាត់ខ្លួនបាន ០៤នាក់)
១.ឈ្មោះ សុខ ស៊ីថា ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្ដកណ្ដាល (ជនដៃដល់) ។ (គេចខ្លួន)
២.ឈ្មោះ សយ សារឿន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិតាជោ សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។ ឃាត់ខ្លួន
តេស្តទឹកនោមរកសារធាតុញៀនលទ្ធផលអវិជ្ជមាន (-)
៣.ឈ្មោះ ញ៉េប ស្រួន ហៅក្រៅ ទ្រូ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិព្រែកបង្កង សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។ ឃាត់ខ្លួន
តេស្តទឹកនោមរកសារធាតុញៀនលទ្ធផលអវិជ្ជមាន (-)
៤.ឈ្មោះ យឹម សំនៀង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។ ឃាត់ខ្លួន
តេស្តទឹកនោមរកសារធាតុញៀនលទ្ធផលអវិជ្ជមាន (-)
៥.ឈ្មោះ វណ្ណី ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិព្រែកល្វា សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។ ឃាត់ខ្លួន
តេស្តទឹកនោមរកសារធាតុញៀនលទ្ធផលអវិជ្ជមាន (-)
ក្រោយពីកេីតហេតុសម្ថកិច្ចឃាត់បានវត្ថុតាងរួមមាន
១.ទូរសព្ទដៃ០១គ្រឿង ម៉ាក OPPO ពណ៌ខ្មៅ (របស់ឈ្មោះ ញ៉េប ស្រួន)
២.ទូរសព្ទដៃ០១គ្រឿង ម៉ាក TECHNO ពណ៌ទឹកប៊ិក (របស់ឈ្មោះ យឹម សំនាង)
៣.ទូរសព្ទដៃ០១គ្រឿង ម៉ាក OPPO ពណ៌ខ្មៅ (របស់ឈ្មោះ សយ សារឿន) ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីបន្តនីតិវីធី។
ចំណែកជនសង្ស័យឈ្មោះ សុខ ស៊ីថា ដែលគេចខ្លួន សមត្ថកិច្ចជំនាញពាក់ព័ន្ធ កំពុងស្វែងរកទៅតាមនីតិវិធីជំនាញ។
អាស្រ័យហេតុនេះសូមសាធារណជន និងបណ្តាញសារព័ត៌មានមេត្តាជ្រាបតាមការគួរ!៕









