កម្លាំងនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ឆ្មក់ចូលបង្រ្កាបក្លឹបកំសាន្តអន្តរជាតិបាវិត ក្រុងបាវិត ដែលបង្កប់ការប្រើប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនមនុស្សបានជាង៣០០នាក់
គេហទំព័រ CRN (www.k-crnnews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
អាស័យដ្ឋានអង្គភាពស្ថិតនៅផ្លូវលំ ក្នុងភូមិដេីមគ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល សូមអរគុណ...!

កម្លាំងនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ឆ្មក់ចូលបង្រ្កាបក្លឹបកំសាន្តអន្តរជាតិបាវិត ក្រុងបាវិត ដែលបង្កប់ការប្រើប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនមនុស្សបានជាង៣០០នាក់


ខេត្តស្វាយរៀង. ឯកឧត្ដម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលជាអ្នកដឹកនាំបញ្ជាផ្ទាល់បានបញ្ជាក់ឲ្យដឹងថា នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ កម្លាំងនគរបាលជំនាញបានឆ្មក់ចូលបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្លឹបកម្សាន្តអន្តរជាតិបាវិត នៅកណ្តាលក្រុងបាវិត ខេត្តស្វាយរៀង ដោយឃាត់ខ្លួនជនសង្ស័យជាង៣០០នាក់ ក្នុងនោះមាន ជនជាតិ ចិន វៀតណាម និងខ្មែរ  ព្រមទាំងបាន រឹបអូសបានថ្នាំញៀនមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យទាំងអស់ និងវត្ថុតាង ត្រូវបានយកទៅសួរនាំ ដើម្បីចាត់ការបន្តទៀតតាមច្បាប់៕











Previous Post Next Post