លោក ឧត្តមសេនីយ៍ទោ គង់វុទ្ធី អគ្គនាយករង នៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចូលខ្លួនបំភ្លឺដល់ក្រុមប្រឹក្សាវិន័យ ពាក់ពន្ធ័យកលុយជនរងគ្រោះ២លានដុល្លារ(ព័ត៌មានបឋម)
គេហទំព័រ CRN (www.k-crnnews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
អាស័យដ្ឋានអង្គភាពស្ថិតនៅផ្លូវលំ ក្នុងភូមិដេីមគ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល សូមអរគុណ...!

លោក ឧត្តមសេនីយ៍ទោ គង់វុទ្ធី អគ្គនាយករង នៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចូលខ្លួនបំភ្លឺដល់ក្រុមប្រឹក្សាវិន័យ ពាក់ពន្ធ័យកលុយជនរងគ្រោះ២លានដុល្លារ(ព័ត៌មានបឋម)

 


ប្រភព​ពីមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ បានបង្ហេីបអោយដឹងថា​ នៅព្រឹក​ថ្ងៃទី​ ៣០​ ខែ​ តុលា​ ឆ្នាំ​ ២០២៥​ លោកឧត្ដមសេនីយ៍ទោ​ គង់​ វុទ្ធី​ អគ្គនាយករង​ នៃ​ អគ្គ​នាយកដ្ឋាន​អត្តសញ្ញាណកម្ម​ បានចូល​ខ្លួន​បំភ្លឺដល់​ក្រុមប្រឹក្សា​វិន័យ​ នៃ​ អគ្គ​នាយកដ្ឋានអត្តសញ្ញាណកម្ម​ ពាក់ព័ន្ធ​ករណី​យកលុយ​ជនរងគ្រោះ​ ២លាន​ដុល្លារ​ ដេីម្បី​រត់ការការងារ​មិនបានសម្រេច​មិនប្រគល់លុយ​ជូន​ជនរងគ្រោះវិញ​ ។  លោកឧត្ដមសេនីយ៍ទោ​ គង់​ វុទ្ធី​ បាន​បដិសេដ​មិនបាន​ឆបោក​ជនរងគ្រោះ​ដូច​សារ​ព័ត៌មាន​ផ្សាយទេ​ តែ​បាន​ទទួលស្គាល់ថា​នៅ​ខ្វះ​លុយ​ជនរងគ្រោះ​ប្រមាណ​ ២លានដុល្លារ​ពិត​ប្រាកដមែន​ ។  ជនរងគ្រោះ​នឹង​ចូល​បំភ្លឺនៅ​ អគ្គ​នាយកដ្ឋាន​អត្តសញ្ញាណកម្មនៅព្រឹកស្អែកដោយយក​ឯកសារ​ជា​ភស្តុតាង​ទៅជាមួយផង​ ។  


ប្រភពដដែលបាន​អោយដឹងទៀតថា​ នៅ​រសៀលថ្ងៃទី​ ៣០​ ខែ​ តុលា​ ឆ្នាំ​ ២០២៥​ នេះ​ អគ្គាធិការដ្ឋាន​ ក្រសួង​មហាផ្ទៃ​ ក៏បាន​អញ្ជេីញ​លោកឧត្ដមសេនីយ៍ទោ​ គង់​ វុទ្ធី​ ទៅបំភ្លឺផងដែរ​ ។  


ដោយឡែក​ ប្រពន្ធ​របស់លោក​ឧត្ដមសេនីយ៍ទោ​ គង់​ វុទ្ធី​ ឈ្មោះ​ លោកស្រី​ ពេជ្រ​ ពិសី​ Pich Pisey បាន​បង្ហោះ​សារ​នៅលេី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោកស្រី​ ដោយ​បញ្ជាក់ខ្លឹមសារថា​ "​ លោក​ផុសបំផុលរឿងមិនពិត​លោកនឹងជួប​មេធាវីចុះ​ធ្វេីការតាម​និតិវិធី​ "​ ។  យី​ សុទ្ធតែ​ធ្វេីការ​តាម​និតិវិធី​ ? និតិវិធីណា​ បង្រៀនប្ដី​លោកស្រី​អោយដេីរ​បោកប្រាស់គេ​ ?  យកលុយញេីសឈាមគេទៅ​ចាយហាយសូរ​ ស្មានតែ​រួចពី​សំណាញ់ច្បាប់មែន​ ?  ចង់ប្ដឹង​ ប្ដឹងមក​ ខ្ញុំ​កំដរ​លោកស្រី​ដល់​ទី​បញ្ចប់​ ។  ប្រឹងរកលុយសងជនរងគ្រោះទៅ​លោកស្រី​ កុំចំណាយ​ពេលប្ដឹង​អ្នកកាសែត​ ក្រដាស់មិនអាចខ្ចប់ភ្លេីងបានទេ​ ។ 

#ប្រភពព័ត៌មានពីលោក_ផែងវណ្ណះ


(​ នៅមានត​ )

Previous Post Next Post