ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញប្រឆាំងគ្រឿងញៀនក្រុងតាខ្មៅ សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ធ្វើការស្រាវជ្រាវតាមនីតិវិធីជំនាញរហូតឈានដល់ការបង្ក្រាបឃាត់ខ្លួនជាក់ស្តែង ជនសង្ស័យចំនួន៤នាក់ រួមនឹងវត្ថុតាងមានថ្នាំញៀនចំនួន២១កញ្ចប់ (មធ្យម ចំនួន០២កញ្ចប់) (តូចចំនួន១៩កញ្ចប់) ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០២
ទូរសព្ទដៃម៉ាក NOKIA ចុចពិលពណ៌ខ្មៅចំនួន០២គ្រឿង ជញ្ជៀនធ្វើពីលោហៈធាតុចំនួន០១វង់ ឧបករណ៌សម្រាប់ជក់ថ្នាំចំនួន០១ ទុយោកែវចំនួន០១បាច់ និងបំពង់កែវ ចំនួន០៤ ស្លាបព្រាសម្រាប់ចូកថ្នាំចំនួន០១ និង សម្ភារៈសម្រាប់វេចខ្ចប់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕








